ទឹកចិត្តអ្នកស្នេហាកីឡារត់! គ្រូបង្វឹក និងអត្តពលិករត់ប្រណាំងកម្ពុជា ទទួលបានថវិកាលើកទឹកចិត្តក្រោយចប់បេសកកម្មកីឡាអាស៊ីនៅជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ទឹកចិត្តអ្នកស្នេហាកីឡារត់! គ្រូបង្វឹក និងអត្តពលិករត់ប្រណាំងកម្ពុជា ទទួលបានថវិកាលើកទឹកចិត្តក្រោយចប់បេសកកម្មកីឡាអាស៊ីនៅជប៉ុន

លោក គៀង សាម៉ន ជាគ្រូបង្វឹក កីឡាករ Lai Terence និង កីឡាការិនី កាន់ ស្រីរ័ត្ន ទទួលបានថវិកាលើកទឹកចិត្តពីអ្នកស្រលាញ់កីឡារត់នៅកម្ពុជា ក្រោយចប់បេសកកម្មព្រឹត្តិការណ៍កីឡាអាស៊ី ២០២៦ នៅ Aichi Nagoya ប្រទេសជប៉ុន ថ្មីៗនេះ។

ឯកឧត្ដម ប៊ួនហ៊ីង សុធីយ៉ា នាយករងកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មានប្រសាសន៍ថវិកាលើកទឹកចិត្តនេះទទួលបានពីក្រុម KKRC ក្រុមរត់ ក្រុមរំពេ ក្រុមស្ថានីយចេក ក្រុមបូកគោវិលល្ងាច ក្រុមកាំកូចម្រុះ និងក្រុមកីឡារត់ជាច្រើនទៀត។

លោក គៀង សាម៉ន គ្រូបង្វឹកក្រុមជម្រើសជាតិបានថ្លែងអំណរគុណដល់ក្រុមរត់ទាំងអស់ចំពោះការលើកទឹកចិត្តដ៏សំខាន់នេះ។

ឯកឧត្ដម ប៊ួនហ៊ីង សុធីយ៉ា មានប្រសាសន៍ថា ក្រៅពីការប្រគល់ថវិកានេះ ក៏នឹងមានសកម្មភាពជាច្រើនដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកជាតិ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា