ចូលរួមរត់ទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦” ដើម្បីអនាគតកុមារអូទីស្សឹម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ចូលរួមរត់ទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦” ដើម្បីអនាគតកុមារអូទីស្សឹម

ព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី៣ ឆ្នាំ២០២៦” (RUN BY HEART 2026, 3RD EDITION) គឺជាព្រឹត្តិការណ៍សប្បុរសធម៌ដ៏មានអត្ថន័យ ដែលរៀបចំឡើងដោយក្រុមការងារ RUN_WITH_SAI សហការជាមួយអង្គការសាលារៀនទន្សាយ និងទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនធានារ៉ាប់រង Dai-ichi Life Cambodia។

Advertisement

ថវិកាទាំងអស់ដែលទទួលបានពីការចុះឈ្មោះ និងការបរិច្ចាគ នឹងត្រូវប្រគល់ជូនអង្គការសាលារៀនទន្សាយ ដែលជាសាលាផ្តល់ការថែទាំ និងបង្ហាត់បង្រៀនដល់កុមារអូទីស្សឹមនៅរាជធានីភ្នំពេញ ដើម្បីបន្តបេសកកម្មដ៏មានតម្លៃនេះ។

បន្ទាប់ពីពិធីបើកជាផ្លូវការ លោក សាយ ស្ថាបនិក RUN_WITH_SAI បានចែករំលែកចំណាប់អារម្មណ៍ និងគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ ដោយបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរត់ប៉ុណ្ណោះទេ ប៉ុន្តែជាការរត់ដោយបេះដូង ដើម្បីចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ទៅកាន់កុមារដែលត្រូវការជំនួយពិសេស។

កម្មវិធីត្រូវបានបែងចែកជា ២ប្រភេទ៖

១. កម្មវិធីរត់ចម្ងាយ (Virtual Run)
មាន ៣វិញ្ញាសា៖ ៣គីឡូម៉ែត្រ, ៧គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រ។ អ្នកចូលរួមអាចរត់នៅទីតាំងណាមួយដែលខ្លួនពេញចិត្ត ក្នុងរយៈពេលកំណត់ ដោយប្រើកម្មវិធីទូរស័ព្ទវាស់ចម្ងាយ និងពេលវេលា ហើយផ្ញើលទ្ធផលមកគណៈកម្មការដើម្បីទទួលមេដាយអនុស្សាវរីយ៍។

២. កម្មវិធីពិសេស “RUN BY HEART”
វិញ្ញាសាពិសេសនេះ សម្រាប់ភ្ញៀវកិត្តិយសដែលបានអញ្ជើញ និងអ្នកបរិច្ចាគចាប់ពី ២០០,០០០ រៀល (ឬ ៥០ ដុល្លារ) ឡើងទៅ។ អ្នកចូលរួមនឹងរត់ជាក្រុមជាមួយកុមារអូទីស្សឹម ចម្ងាយ ៤០០ម៉ែត្រ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ។ ក្រុមដែលបញ្ចប់ការរត់ នឹងទទួលបានមេដាយអនុស្សាវរីយ៍ពិសេស។

កម្មវិធីនឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សម្រាប់​​​ការរត់​ពី​ចម្ងាយ នឹងចាប់ផ្តើមចាប់​ពី​ថ្ងៃទី១៦ ​ខែមីនា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ2026 ដែលអ្នកចូលរួមអាចរួមរត់ពីកន្លែងណាក៏បាន ដើម្បីគាំទ្រកុមារមានតម្រូវការពិសេស ជាពិសេសគឺកុមារអូទីស្សឹម។

តាមរយៈព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំសង្ឃឹមថា សាធារណជននឹងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពអូទីស្សឹមនៅកម្ពុជា និងយល់ដឹងពីការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន និងឪពុកម្តាយ ដែលបានលះបង់យ៉ាងខ្លាំងក្នុងការថែទាំ និងអភិវឌ្ឍសមត្ថភាពកុមារទាំងនេះ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា