មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ដ៏ធំជាងគេនៅកណ្ដាលភ្នំពេញចូលរួមលើកស្ទួយសុខភាពសហគមន៍ និងវិស័យកីឡានៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ដ៏ធំជាងគេនៅកណ្ដាលភ្នំពេញចូលរួមលើកស្ទួយសុខភាពសហគមន៍ និងវិស័យកីឡានៅកម្ពុជា

មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ដ៏ធំជាងគេនៅកណ្ដាលភ្នំពេញចូលរួមលើកស្ទួយសុខភាពសហគមន៍ និងវិស័យកីឡានៅកម្ពុជា

មជ្ឍមណ្ឌលកីឡា The Top Sport Center 271 ដ៏ធំជាងគេនៅកណ្ដាលរាជធានីភ្នំពេញដែលមានទីតាំងក្នុងគម្រោង លែនម៉ាក 271 របស់ ជីប ម៉ុង លែន ត្រូវបានដាក់សម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ អ្នកឧកញ៉ា លាង ហួង ហេនរី និងលោកជំទាវ លោកជំទាវ លី សុខចេង និងស្វាមី និងលោក អុឹង វីរៈ លោក អុឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។

Advertisement

ក្នុងឱកាសនៃពិធីបើកសម្ពោធដ៏អធិកអធមនេះ អ្នកឧកញ៉ា លាង ហួង ហេនរី អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាអភិបាលក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញមោទនភាព និងសេចក្ដីសោមនស្សរីករាយចំពោះសមិទ្ធិផលថ្មីមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង គឺ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងគុណភាពជីវិត របស់សហគមន៍។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា ថ្ងៃនេះ មិនមែនគ្រាន់តែជាថ្ងៃបើកដំណើរការមជ្ឈមណ្ឌលកីឡាមួយប៉ុណ្ណោះទេ ប៉ុន្តែជាថ្ងៃដែលកំពុងបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីចក្ខុវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង។ ក្រុមហ៊ុនជឿជាក់ថា ការអភិវឌ្ឍសហគមន៍ប្រកបដោយគុណភាព និងនិរន្តរភាព មិនអាចវាស់ស្ទង់បានត្រឹមត តាមរយៈអគារទំនើបៗ ហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ ឬលំនៅឋានប្រណីតប៉ុណ្ណោះឡើយ។

ផ្ទុយទៅវិញ វា ត្រូវតែរួមបញ្ចូលនូវការបង្កើតបរិយាកាសរស់នៅដែលមានសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា ដែលអាចលើកកម្ពស់សុខុមាលភាព សុខភាព និងសុភមង្គលរបស់ប្រជាជនបានយ៉ាងពិតប្រាកដ។ គួរបញ្ជាក់ផងដែរ The Top Spirt Center 271 មានប្រភេទកីឡាចម្រុះរហូតដល់ទៅ 6 ផ្សេងគ្នាគឺ កីឡាលេងបាល់ទះ បាល់ទាត់ បាល់បោះ វាយសី វាយកូនហ្គោលសិប្បនិម្មិត ​និងលេង Pickleball ថែមទៀតផង។

ដើម្បីអបអរសាទរ ការបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលកីឡា The Top Sport Center 271 កំពុងមានប្រូម៉ូសិនពិសេស បញ្ចុះតម្លៃរហូតដល់ ៣០% ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា នេះ ។ លោកអ្នកក៏អាចធ្វើការកក់តាមរយៈ Telegram និង Mobile App ឬទាក់ទងមកកាន់ទូរស័ព្ទលេខ៖ 011 993 888

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ហួង ហេនរី បានបង្ហើបឱ្យដឹងដែរថា នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ មជ្ឍមណ្ឌលកីឡា the Top Sport Center 271 នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា PickleBall ដ៏ពិសេសមួយ ដោយថវិកាទទួលបានពីការចុះឈ្មោះចូលរួម នឹងបង្វិលជាមូលនិធិជួយដល់មន្ទីរពេទ្យ និងជួយដល់ជនទីទ័ល ជាដើម៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា