ទម្លាប់គ្រោះថ្នាក់ទាំង ៥ ដែលអ្នកគួរជៀសវាងក្នុងរដូវក្ដៅ ដើម្បីការពារបញ្ហាដាច់សរសៃឈាមខួរក្បាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទម្លាប់គ្រោះថ្នាក់ទាំង ៥ ដែលអ្នកគួរជៀសវាងក្នុងរដូវក្ដៅ ដើម្បីការពារបញ្ហាដាច់សរសៃឈាមខួរក្បាល

ទម្លាប់គ្រោះថ្នាក់ទាំង ៥ ដែលអ្នកគួរជៀសវាងក្នុងរដូវក្ដៅ ដើម្បីការពារបញ្ហាដាច់សរសៃឈាមខួរក្បាល

ការដាច់សរសៃឈាមខួរក្បាល គឺជាបញ្ហាមួយ​ងាយជួបប្រទះនៅក្នុងរដូវកាលដែលមានអាកាសធាតុក្ដៅខ្លាំង។ ជាពិសេសសម្រាប់ក្រុមមនុស្ស​ដែលងាយគ្រោះ ដូចជា អ្នក​មានអាយុលើសពី ៦៥ ឆ្នាំ អ្នកមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង អ្នកលើសទម្ងន់ និងអ្នកដែលមានប្រវត្តិធ្លាប់មានបញ្ហាទាក់ទងនឹងសរសៃឈាមខួរក្បាលផ្ទាល់តែម្ដង។

Advertisement

ហេតុដូច្នេះហើយ ការ​ដឹងពីទម្លាប់ដែលបង្កើនហានិភិយនៃបញ្ហាដាច់សរសៃឈាមខួរក្បាល គឺជារឿងចាំបាច់។

១. ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ

ការអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រយៈពេលយូរ ហើយដើរចេញទៅខាងក្រៅដែលមានសីតុណ្ហភាពខ្ពស់ភ្លាមៗ អាចធ្វើឱ្យសរសៃឈាមរួមតូច ឬរីកធំលឿនខុសប្រក្រតី។ ស្រដៀងគ្នានេះដែរ ការងូតទឹកត្រជាក់ភ្លាមៗបន្ទាប់ពីមកពីកន្លែងក្ដៅ ក៏អាចជួបប្រទះនឹងបញ្ហានេះដូចគ្នា ដែលអាចបណ្ដាលឱ្យអ្នកជួបនឹងអាការៈវិលមុខ ឬដាច់សរសៃឈាមខួរក្បាលបាន។

មូលហេតុនោះ ក៏ព្រោះតែរាងកាយរបស់អ្នកបានជួបនឹងការផ្លាស់ប្ដូរសីតុណ្ហភាពលឿនពេក រហូតមិនអាចសម្របខ្លួនទាន់។ ដូច្នេះ អ្នកគួរទុកឱ្យរាងកាយសន្សឹមៗស៊ាំនឹងសីតុណ្ហភាពថ្មី សឹមចេញទៅខាងក្រៅ ឬងូតទឹកតាមក្រោយ។

២. ការងូតទឹកក្ដៅក្នុងបន្ទប់ជិត

ការងូតទឹកក្ដៅធ្វើឱ្យសរសៃឈាមរីកធំយ៉ាងលឿន ដែលអាចបណ្ដាលឱ្យសម្ពាធឈាមចុះទាបភ្លាមៗ។ គួបផ្សំជាមួយនឹងបន្ទប់ទឹកដែលបិទជិត ខ្វះខ្យល់ចេញចូល វាអាចធ្វើឱ្យអ្នកវិលមុខ ឬសន្លប់ក្នុងបន្ទប់ទឹកបាន។

៣. ការហាត់ប្រាណខុសពេលវេលា

នៅថ្ងៃក្ដៅខ្លាំង ផ្លូវថ្នល់ ក៏ដូចជាការ៉ូឡានៅតាមដងផ្លូវនឹងសន្សំកម្ដៅទាំងនោះទុក។ នៅពេលដែលអ្នករត់ ឬជិះកង់នៅក្នុងមជ្ឈដ្ឋានបែបនេះរយៈពេលយូរ រាងកាយនឹងស្រូបយកម្ដៅទាំងនោះ។ គួបផ្សំជាមួយកម្ដៅរាងកាយដែលកើនឡើងនៅពេលអ្នកហាត់ប្រាណ ការអស់កម្លាំងខ្លាំង និងបេះដូងលោតមិនប្រក្រតីទៀតនោះ វាបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។

៤. ការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម

ការញ៉ាំភេសជ្ជៈផ្អែមអាចជួយឱ្យអ្នកស្រស់ស្រាយ ធូរស្រាលពីអាកាសធាតុក្ដៅបានមួយគ្រា។ យ៉ាងណាមិញ ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ជាតិកាហ្វេខ្ពស់ ក៏ដូចជាគ្រឿងស្រវឹងដែលមានជាតិអាកុល នឹងធ្វើឱ្យអ្នកនោមច្រើន ដែលអាចបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹកដូចគ្នា។

៥. ការញ៉ាំអាហារដែលប្រៃ និងមានខ្លាញ់ខ្ពស់

ការទទួលទានអាហារដែលមានជាតិអំបិល និងខ្លាញ់ខ្ពស់ក្នុងចន្លោះអាកាសធាតុក្ដៅ ក៏អាចបង្កគ្រោះថ្នាក់ដូចគ្នា។ របបអាហារបែបនេះនឹងធ្វើឱ្យរាងកាយរបស់អ្នកខ្សោះជាតិទឹក និងឡើងសម្ពោធឈាម។ ខណៈ ក្នុងរយៈពេលយូរ វាអាចបណ្ដាលឱ្យមានការកកខ្លាញ់ក្នុងសរសៃឈាម ធ្វើឱ្យសរសៃឈាមរួមតូច និងបង្កើនហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា