ដំណឹងល្អសម្រាប់សិស្សទី១២! លោកស្រី សុភា បុត្រឈរ ផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្ររៀនពូកែ ៥០ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណឹងល្អសម្រាប់សិស្សទី១២! លោកស្រី សុភា បុត្រឈរ ផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្ររៀនពូកែ ៥០ នាក់

ដំណឹងល្អសម្រាប់សិស្សទី១២! លោកស្រី សុភា បុត្រឈរ ផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្ររៀនពូកែ ៥០ នាក់

ដំណឹង​ល្អ​សម្រាប់​សិស្ស-និស្សិត​ដែល​ត្រៀម​បញ្ចប់​ថ្នាក់​ទី​១២ នា​ពេលដ៏ខ្លីខាង​មុខ​​នេះ ត្បិត​អី​លោកស្រី សុភា បុត្រឈរ បាន​សម្រេច​ផ្ដល់​ជូន​អាហារូបករណ៍​ដល់​អ្នក​ដែល​រៀន​ពូកែ ប៉ុន្តែ​ជីវភាព​លំបាក​ចំនួន ៥០ នាក់។

Advertisement

តាម​រយៈ​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​បណ្ណាល័យ គោ​ប្រាក់ បាន​ឱ្យ​ដឹង​ថា សម្រាប់​សិស្ស​និស្សិត​ដែល​ត្រៀម​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២ ជា​សិស្ស​ដែល​រៀន​ពូកែ ប៉ុន្តែមាន​ជីវភាព​លំបាកពុំ​អាច​បន្ត​ការ​សិក្សា​បាន ពេល​នេះ​លោក​ជំទាវ សុភា បុត្រឈរ បាន​សម្រេច​ផ្ដល់​ជូន​នូវ​អាហារូបករណ៍​ចំនួន ៥០ នាក់។ សម្រាប់​អាហារូបករណ៍​នេះ​ដែរ​នឹង​ត្រូវ​ផ្ដល់​ជូន​សម្រាប់៖

ទី១. សិស្ស​ពូកែ​របស់​បណ្ណាល័យ គោ​ប្រាក់

ទី២. សិស្ស​ក្រីក្រ​ក្នុង​ខេត្ត​សៀមរាប

ទី៣. សិស្ស​ពូកែ និង​ក្រីក្រ​ខ្លាំង​តាម​បណ្ដា​ខេត្ត​នានា

សម្រាប់​ការ​ដាក់​ពាក្យ សិស្ស​និស្សិត​អាច​មក​យក​ពាក្យ​ផ្ទាល់​បាន​នៅ​បណ្ណាល័យ​គោ​ប្រាក់​ខេត្ត​សៀមរាប (ដែល​មាន​ទីតាំង​នៅ​ខាង​ក្រោយ​មន្ទីរពេទ្យ គន្ធបុប្ផា)។ ចាប់​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ​គឺ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ២០២៦ រហូត​ដល់​ថ្ងៃ​ទី ១០ សីហា ឆ្នាំ ២០២៦ រៀងរាល់ម៉ោងធ្វើការ (១០ព្រឹក ដល់​ម៉ោង ៥ល្ងាច) ។

គួរ​បញ្ជាក់​ដែរ​ថា មិន​មែន​គ្រប់​ការ​ដាក់​ពាក្យ​ស្នើ​ត្រូវ​បាន​ជាប់​ទាំង​អស់​នោះ​ទេ ព្រោះ​ចំនួន​ត្រូវ​បាន​កំណត់។ មួយ​វិញ​ទៀត ការ​ជ្រើស​រើស​គឺ​ធ្វើ​ឡើង​ដោយ​លោកស្រី សុភា បុត្រ​ឈរ ផ្ទាល់។ ការ​ផ្ដល់ជូន​អាហារូបករណ៍យ៉ាងច្រើននេះ បាន​ជួយ​ដល់​អ្នក​ដែល​ខ្វះខាត​អាច​បន្ត​ការ​សិក្សា​យ៉ាង​ពេញលេញ និង​បន្ត​ក្ដីសង្ឃឹម​នា​ថ្ងៃអនាគត។

ទង្វើ​លោកស្រី សុភា បុត្រ​ឈរ ឬឧកញ៉ា ណូ សុភា ចំពោះវិស័យអប់រំ ពិតជា​គួរឲ្យស្ញប់ស្ញែងខ្លាំងណាស់ ដោយ​កាលពី​ពេល​ថ្មី​ៗ​ស្រ្តីខ្មែរដែលមានស្វាមីជាសេដ្ឋីអាល្លឺម៉ង់រូបនេះទើបជួយជាថវិកាយ៉ាងសន្ធឹកដល់លោកគ្រូអ្នកគ្រ ធ្លាប់បង្រៀនខ្លួននៅស្រុកកំណើតខេត្តកំពង់ធំ ព្រមទាំងបានជួយកសាងសាលារៀននៅខេត្តក្រចេះថែមទៀតផង៕

រូបភាព ៖ Sophea Böttcher

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា