ទើបបើកប្រាក់ខែថ្មីៗ គួរដឹងពីតិចនិកចំណាយ ការពារចាយអស់សល់ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទើបបើកប្រាក់ខែថ្មីៗ គួរដឹងពីតិចនិកចំណាយ ការពារចាយអស់សល់ថ្ងៃ

ទើបបើកប្រាក់ខែថ្មីៗ គួរដឹងពីតិចនិកចំណាយ ការពារចាយអស់សល់ថ្ងៃ

ច្បាប់ ៥០-៣០-២០ គឺជាវិធីសាស្រ្តក្នុងការគ្រប់គ្រងចំណាយមួយដែលជួយឱ្យអ្នកអាចបែងចែកប្រាក់ចំណាយប្រចាំខែ រាប់ចាប់ពីការចំណាយចាំបាច់ ការកម្សាន្ត ថែមទាំងសល់ប្រាក់សន្សំផងដែរ។ ជាក់ស្ដែង ច្បាប់សន្សំប្រាក់នេះ បែងចែកចំណាយចេញជា ៣ រួមមាន៖

Advertisement
  • ៥០ ភាគរយ សម្រាប់ចំណាយចាំបាច់ ដូចជា ថ្លៃផ្ទះ ថ្លៃទឹកភ្លើង អាហារ និងការធ្វើដំណើរ។
  • ៣០​ ភាគរយ សម្រាប់ចំណាយតាមចំណង់ចំណូលចិត្ត និងការកម្សាន្ត ដូចជា ការញ៉ាំអាហារនៅខាងក្រៅ ការទិញអីវ៉ាន់ ការដើរកម្សាន្ត និងការចំណាយលើសេវាកម្មកម្សាន្តនានា។
  • ២០ ភាគរយ សម្រាប់ការសន្សំ ដើម្បីគោលដៅរយៈពេលខ្លី ដូចជា ការផ្លាស់ប្ដូរទូរស័ព្ទថ្មី និងគោលដៅរយៈពេលវែង ដូចជា ប្រាក់ចូលនិវត្តន៍ គម្រោងអាពាហ៍ពិពាហ៍ ឬការទិញផ្ទះថ្មីជាដើម។

សូមចងចាំថា ស្ថានភាពចំណូល និងចំណាយរបស់បុគ្គលម្នាក់ៗគឺខុសគ្នា ដែលមានន័យថា ច្បាប់ ៥០-៣០-២០ មិនមែនសមស្របសម្រាប់មនុស្សគ្រប់រូបនោះទេ។ ច្បាប់ ៥០-៣០-២០ គ្រាន់តែជាវិធីសាស្រ្តណែនាំមួយប៉ុណ្ណោះ ដែលអាចជួយអ្នកក្នុងការគ្រប់គ្រងចំណាយប្រចាំខែ និងមានផលល្អក្នុងរយៈពេលវែង។

ដូច្នេះ បើសិនជាស្ថានភាពជាក់ស្ដែងរបស់អ្នកមិនអាចអនុវត្តតាមច្បាប់នេះបាន កុំដាក់សម្ពាធលើខ្លួន​ឯង រួចព្យាយាមស្វែងរកវិធីសាស្រ្តរកចំណូលបន្ថែម ឬក៏វិធីសាស្រ្តបែងចែកការចំណាយផ្សេងទៀតដែលសមស្របទៅនឹងអ្នក។

បន្ថែមពីបំណែកទាំង ៣ភាគនេះ ការមានកញ្ចប់ថវិកាបម្រុង សម្រាប់ចំណាយបន្ទាន់ ក៏ជាគំនិតដ៏ល្អមួយដែរ។ កញ្ចប់ថវិកាបម្រុងនេះ គឺជាកញ្ចប់លុយដែលអ្នកអាចប្រើប្រាស់បាននៅពេលអ្នកមានការចំណាយដែលមិនបានរំពឹងទុកណាមួយ ដូចជា ការជួសជុលឡាន ឬពេលមានបញ្ហាសុខភាពជាដើម។

ទន្ទឹមគ្នាដែរ កញ្ចប់ថវិកាបម្រុង គួរមានចំនួនស្មើនឹងការចំណាយរយៈពេល ៣ខែ ដើម្បីទុកជាកញ្ចប់ការពារ ប្រសិនបើអ្នកជួបនឹងបញ្ហាណាមួយភ្លាមៗ ដូចជាការបាត់បង់ការងារ ដោយមិនអាចដឹងទុកមុនជាដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា