ពិព័រណ៍គំនូរស្នាដៃឯករបស់ ណូត ដារ៉ូ និងការសម្ពោធមុខម្ហូបខ្មែរសហសម័យ ទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍គំនូរស្នាដៃឯករបស់ ណូត ដារ៉ូ និងការសម្ពោធមុខម្ហូបខ្មែរសហសម័យ ទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ

ពិព័រណ៍គំនូរស្នាដៃឯករបស់ ណូត ដារ៉ូ និងការសម្ពោធមុខម្ហូបខ្មែរសហសម័យ ទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ

កាលពី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ សាលដ៏ស្កឹមស្កៃនៃសណ្ឋាគារប្រវត្តិសាស្ត្រ Raffles Hotel Le Royal បានប្រែខ្លួនទៅជាវិចិត្រសាលសិល្បៈដ៏រស់រវើក ក្នុងឱកាសបើកសម្ពោធពិព័រណ៍ស្នាដៃគំនូរឯកបុគ្គល “Evanescence” របស់សិល្បករខ្មែរសហសម័យដ៏ឆ្នើម លោក ណូត ដារ៉ូ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីទូត សិល្បករ និងអ្នកស្នេហាវិស័យសិល្បៈចម្រុះជាតិសាសន៍។

Advertisement

នៅក្នុងពិព័រណ៍ “Evanescence” លោក ណូត ដារ៉ូ បាននាំយកនូវផ្ទាំងគំនូរដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅអំពី «ភាពមិនស្ថិតស្ថេរ»។ តាមរយៈការប្រើប្រាស់ពណ៌បែបធម្មជាតិស្រទន់ ដូចជាពណ៌បៃតងស្លែ និងពណ៌ទឹកសមុទ្រ លោកបានបង្ហាញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងមនុស្ស និងធម្មជាតិ។ រូបភាពផ្កាឈូកដែលរីកស្គុះស្គាយ និងការក្រៀមស្វិតទៅវិញ ជាតំណាងនៃវដ្តជីវិតដែលភ្ញៀវចូលរួមម្នាក់ៗសុទ្ធតែបង្ហាញការកោតសរសើរមិនដាច់ពីមាត់ចំពោះភាពផ្ចិតផ្ចង់ និងអារម្មណ៍ដែលបង្កប់ក្នុងជក់នីមួយៗ។ បរិយាកាសក្នុងពិព័រណ៍ពោរពេញដោយភាពថ្លៃថ្នូរ និងការសន្ទនាអំពីតម្លៃនៃបេតិកភណ្ឌវប្បធម៌ខ្មែរក្នុងសម័យទំនើប។

អ្វីដែលកាន់តែពិសេសសម្រាប់រាត្រីនោះ គឺការសម្រិតសម្រាំងមុខម្ហូបថ្មី (New Chapter) ពីភោជនីយដ្ឋាន Restaurant Le Royal ដែលត្រូវបានដាក់បង្ហាញជូនភ្ញៀវកិត្តិយសបានភ្លក់កម្សាន្ត។ មុខម្ហូបទាំងនេះមិនត្រឹមតែជាអាហារសម្រាប់បំពេញក្រពះនោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការចម្អិនដែលដើរទន្ទឹមគ្នានឹងស្នាដៃគំនូររបស់លោក ដារ៉ូ។

ភ្ញៀវទាំងអស់បានរីករាយជាមួយបទពិសោធន៍រសជាតិដ៏អស្ចារ្យ រួមមាន៖

  • ញាំក្រូចថ្លុងបង្កងទន្លេ (Pomelo Terrine): ដែលជាការរួមបញ្ចូលគ្នារវាងរសជាតិផ្អែមស្រទន់ និងភាពស្រស់ស្រាយ។
  • សម្លគ្រឿងសមុទ្រ (Seafood Consommé): ដែលមានក្លិនឈ្ងុយរំដេងបែបខ្មែរបុរាណ ប៉ុន្តែត្រូវបានតុបតែងយ៉ាងប្រណីតបែបសម័យថ្មី។
  • ការីសាច់គោសារ៉ាម៉ាន់: ធ្វើពីសាច់គោអូស្ត្រាលីរំងាស់យឺតៗ រហូតដល់រលាយក្នុងមាត់ ដែលជាមុខម្ហូបលេចធ្លោជាងគេប្រចាំរាត្រី។
  • នំឆៃយ៉ដូង: បង្អែមបិទដែលច្នៃចេញពីដូង និងសណ្តែកក្រហម បង្កើតបានជាចំណាប់អារម្មណ៍ផ្អែមល្ហែមមិនអាចបំភ្លេចបាន។

ព្រឹត្តិការណ៍កាលពីយប់មិញនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា សណ្ឋាគារ Raffles Hotel Le Royal នៅតែជាបង្គោលដ៏សំខាន់ក្នុងការលើកស្ទួយសិល្បៈខ្មែរ។ ការជួបគ្នារវាងគំនូរបែបសហសម័យរបស់លោក ណូត ដារ៉ូ និងការច្នៃប្រឌិតម្ហូបខ្មែរឱ្យមានលក្ខណៈលំដាប់អន្តរជាតិ បានផ្តល់នូវរូបភាពថ្មីមួយនៃមោទនភាពជាតិ៕

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

លោក ថោ ច័ន្ទឬទ្ធិ | M. Thor Chanreth

ជីវប្រវត្តិ: មានបទពិសោធជាអ្នកបង្កើតមាតិកាឌីជីថលជិត ១០ឆ្នាំ និងជានិពន្ធនាយកមួយរូប មានជំនាញទៅលើការបង្កើតមាតិកាបែបកម្សាន្ត អប់រំ ជំរុញលើកទឹកចិត្ត និងដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា