របស់ ៤ យ៉ាងហាមដាក់ក្នុងថតកកនៃទូទឹកកកដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់ខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របស់ ៤ យ៉ាងហាមដាក់ក្នុងថតកកនៃទូទឹកកកដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់ខ្លាំង

របស់ ៤ យ៉ាងហាមដាក់ក្នុងថតកកនៃទូទឹកកកដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់ខ្លាំង

ជឿជាក់ថា មនុស្សជាច្រើនមានទម្លាប់ញាត់គ្រប់យ៉ាងទៅក្នុងថតកក ដើម្បីឱ្យវាត្រជាក់លឿនទាន់ចិត្ត ប៉ុន្តែតើអ្នកដឹងទេថា ជាងជួសជុលទូទឹកកកជាច្រើនតែងតែហួសចិត្ត និងឈឺក្បាលនៅពេលបើកមកជួបរបស់ទាំង ៤ យ៉ាងនេះ ព្រោះវាមិនត្រឹមតែធ្វើឱ្យទូទឹកកករបស់អ្នកឆាប់ខូចនោះទេ ប៉ុន្តែរបស់ខ្លះអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទៀតផង។

Advertisement

ដូច្នេះសូមប្រញាប់ពិនិត្យជាបន្ទាន់ តើនៅក្នុងថតកករបស់អ្នកមានរបស់ទាំងនេះដែរឬទេ?

. ប្រអប់ ឬដបដែលធ្វើពីកែវ

មនុស្សជាច្រើនចូលចិត្តក្លាសេបន្លែ គ្រឿងទេស ឬស៊ុបនៅក្នុងប្រអប់កែវ ប៉ុន្តែភាពត្រជាក់ខ្លាំងនៃថតកកគឺជាសត្រូវស៊ីសាច់ហុតឈាមរបស់កែវ! នៅពេលដែលវត្ថុរាវនៅក្នុងប្រអប់ប្រែទៅជាទឹកកក វានឹងពង្រីកមាឌ រហូតរុញច្រានឱ្យកែវប្រេះបែក ឬផ្ទុះចេញមកភ្លាមៗ។

  • ហានិភ័យ៖ អំបែងកែវដែលបែកអាចមុតដៃរបស់អ្នកនៅពេលបើកទូទឹកកក ហើយវាក៏អាចហោះទៅបំផ្លាញផ្ទាំងធ្វើត្រជាក់ ឬជញ្ជាំងទូទឹកកកឱ្យរងការខូចខាតផងដែរ។
  • ដំណោះស្រាយ៖ ប្តូរមកប្រើប្រាស់ប្រអប់ជ័រផ្លាស្ទិកដែលមានសរសេរថា «Freezer Safe» (សុវត្ថិភាពសម្រាប់ថតកក) ឬថង់មានរូត (Zip-lock) ជំនួសវិញ ទើបជាការមានសុវត្ថិភាពជាង។

. ទឹកកកស្ងួត (Dry Ice)

កុំឃើញថាវាជាទឹកកក ហើយគិតថាអាចដាក់ក្នុងថតកកបានឱ្យសោះ។ ទឹកកកស្ងួត គឺជាឧស្ម័នកាបូនឌីអុកស៊ីតក្នុងទម្រង់ជារូបធាតុរឹង ដែលពេលនៅក្នុងទូទឹកកកបិទជិត វានឹងរលាយក្លាយជាឧស្ម័នយ៉ាងរហ័ស។

  • ហានិភ័យ៖ ឧស្ម័នដែលភាយចេញមកនឹងបង្កើតសម្ពាធយ៉ាងមហាសាលនៅក្នុងលំហបិទជិត បណ្តាលឱ្យទ្វារទូទឹកកកអាចផ្ទុះរបើកចេញមកក្រៅ ឬប្រព័ន្ធធ្វើត្រជាក់រងការខូចខាតរហូតដល់ខូចជាអចិន្ត្រៃយ៍។
  • ដំណោះស្រាយ៖ ទឹកកកស្ងួតគួរប្រើប្រាស់តែក្នុងករណីចាំបាច់សម្រាប់ការដឹកជញ្ជូនរបស់ត្រជាក់ប៉ុណ្ណោះ ហាមយកមកក្លាសេបន្តនៅក្នុងទូទឹកកកដាច់ខាត។

. ភេសជ្ជៈមានហ្គាស និងស្រាបៀរ

ទម្លាប់ «ក្លាសេឱ្យត្រជាក់ខ្លាំងក្នុងរយៈពេលដ៏ខ្លី» ដោយការបោះកំប៉ុងស្រាបៀរ ឬទឹកក្រូចកំប៉ុងចូលទៅក្នុងថតកក គឺជាហានិភ័យដ៏គ្រោះថ្នាក់បំផុត។

  • ហានិភ័យ៖ ឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងភេសជ្ជៈនៅពេលជួបនឹងភាពត្រជាក់ខ្លាំង វានឹងពង្រីកមាឌ និងបង្កើតសម្ពាធខ្ពស់ រហូតធ្វើឱ្យដប ឬកំប៉ុងបែកខ្ទេចនៅក្នុងទូទឹកកក។ ក្នុងករណីអាក្រក់បំផុត គឺវាអាច «ផ្ទុះចំផ្ទៃមុខ» របស់អ្នកនៅពេលដែលអ្នកកំពុងបើកទ្វារទូទឹកកក បង្កជាកម្រិតរបួសធ្ងន់ធ្ងរបាន។
  • ដំណោះស្រាយ៖ ក្លាសេនៅក្នុងថតត្រជាក់ធម្មតា ឬប្រសិនបើប្រញាប់ខ្លាំង គួរដាក់ក្លាសេនៅក្នុងធុងទឹកកកខាងក្រៅវិញ។

. អាហារដែលនៅសើមទឹក (លាងហើយដាក់ក្លាសេភ្លាម!)

ទម្លាប់ «លាងទឹកស្អាតហើយ ញាត់ចូលថតកកភ្លាមៗ» គឺជាតួអង្គសំខាន់ដែលធ្វើឱ្យទូទឹកកកស៊ីភ្លើង និងឆាប់ខូចមុនអាយុ។

  • ហានិភ័យ៖ ទឹកដែលជាប់ទៅជាមួយអាហារនឹងប្រែទៅជាកកកកកុញយ៉ាងក្រាស់ក្រែលរារាំងផ្លូវខ្យល់ត្រជាក់ ធ្វើឱ្យទូទឹកកកត្រូវបង្ខំចិត្តដើរម៉ាស៊ីនធ្ងន់ធ្ងរជាងមុន ស៊ីភ្លើងកាន់តែខ្លាំង ហើយទឹកកកដែលកកជាប់តាមថត អាចធ្វើឱ្យគន្លឹះចាក់សោ ឬជ័រផ្លាស្ទិកការពារប្រេះបែកបាន។
  • ដំណោះស្រាយ៖ ជូតទឹកឱ្យស្ងួតល្អ ឬច្រកចូលក្នុងថង់ឱ្យជិតឈឹងមុននឹងយកទៅក្លាសេ វានឹងជួយពន្យារអាយុកាលប្រើប្រាស់របស់ទូទឹកកកបានយូរអង្វែងជាងមុនយ៉ាងច្រើន។

គន្លឹះល្អៗក្នុងការរៀបចំទូទឹកកកឱ្យមានសុវត្ថិភាព

របស់ទាំង ៤ យ៉ាងនេះមើលទៅហាក់ដូចជារឿងធម្មតា ប៉ុន្តែក្នុងរយៈពេលវែង វាគឺជា «សត្រូវលាក់មុខ» ដែលបំផ្លាញទូទឹកកករបស់អ្នកយ៉ាងស្ងៀមស្ងាត់។ ប្រសិនបើចង់ឱ្យទូទឹកកកនៅប្រើការបានយូរអង្វែង គួររៀបចំសណ្តាប់ធ្នាប់ឡើងវិញ ដោយប្រើប្រាស់ប្រអប់ដាក់សាច់/បន្លែដែលសមស្រប គ្មានសំណើមទឹក និងកុំញាត់របស់ណែនពេក ដើម្បីឱ្យខ្យល់ត្រជាក់អាចរត់បានស្រួល ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា