ការ​ដើរ​ ​៥​នាទី​ ​ជារៀងរាល់​ថ្ងៃ​ ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​ដើរ​ ​៥​នាទី​ ​ជារៀងរាល់​ថ្ងៃ​ ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​

ការ​ដើរ​ ​៥​នាទី​ ​ជារៀងរាល់​ថ្ងៃ​ ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​

​ការ​ផ្លាស់ប្តូរ​ទម្លាប់​បន្តិចបន្តួច​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ​អាច​បង្កើត​ផលប្រយោជន៍​យ៉ាង​ធំធេង​ចំពោះ​សុខភាព​ ​និង​អាយុ​យឺនយូរ​។ ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ​ ​The​ ​Lancet​ ​បាន​រកឃើញ​ថា​ ​ការ​បន្ថែម​សកម្មភាព​រាងកាយ​កម្រិត​មធ្យម​ ​ដូចជា​ការ​ដើរ​លឿន​ ត្រឹមតែ​ ​៥​ ​នាទី​ក្នុង​មួយ​ថ្ងៃ​ ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​បាន​។​

Advertisement

​ចំណុច​សំខាន់​ៗ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​

​ក្រុម​អ្នកស្រាវជ្រាវ​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ ​Ulf​ ​Ekelund​ ​មកពី​សាលា​វិទ្យាសាស្ត្រ​កីឡា​ន័រវេស ​បាន​វិភាគ​ទិន្នន័យ​ពី​មនុស្ស​ពេញ​វ័យ​ជាង​ ​១៣៥,០០០​ ​នាក់​ (​អាយុ​ជា​មធ្យម​ ​៦៤​ ​ឆ្នាំ​) ​ដោយ​តាមដាន​ក្នុង​រយៈពេល​ជា​មធ្យម​ ​៨​ ​ឆ្នាំ​។ ​លទ្ធផល​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​បន្ថែម​សកម្មភាព​រាងកាយ​ ​និង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​៖​

​សម្រាប់​ប្រជាជន​ទូទៅ​ ​៖​ មនុស្ស​ភាគ​ច្រើន​ធ្វើ​សកម្មភាព​កម្រិត​មធ្យម​ ​ដូចជា​ ​ដើរ​លឿន​, ​ជិះ​កង់​ក្នុង​ល្បឿន​ធម្មតា​, ​ធ្វើ​ការងារ​ផ្ទះ​, ​លេង​កីឡា​ស្រាល​ៗ​ ​ប្រហែល​ ​១៧​ ​នាទី​ក្នុង​មួយ​ថ្ងៃ​។ ​ការ​បន្ថែម​ចលនា​រាងកាយ ​៥​ ​នាទី​ទៀត​ ​អាច​កាត់បន្ថយ​អត្រា​ស្លាប់​មុន​អាយុ​បាន​ ​១០​% ​ហើយ​ប្រសិនបើ​បន្ថែម​ ​១០​ ​នាទី​ ​អាច​កាត់បន្ថយ​បាន​រហូតដល់​ ​១៥​%​។​

​សម្រាប់​អ្នក​ដែល​មិន​សូវ​ធ្វើ​ចលនា ​(​សកម្មភាព​តិចតួច​បំផុត​)​៖​ ​អ្នក​ដែល​ធ្វើ​សកម្មភាព​ត្រឹម​ ​២​ នាទី​ក្នុង​មួយ​ថ្ងៃ​ ​ប្រសិនបើ​បន្ថែម​ការ​ដើរ​ ​៥​ នាទី​ ​អាច​កាត់បន្ថយ​អត្រា​ស្លាប់​បាន​ ​៦​% ​និង​បន្ថែម​ ​១០​ ​នាទី​ ​កាត់បន្ថយ​បាន​ ​៩​%​។​

​ការ​កាត់បន្ថយ​ពេលវេលា​អង្គុយ​ស្ងៀម​ ៖​ ​មនុស្ស​ភាគ​ច្រើន​អង្គុយ​ ​ឬ​មិន​ធ្វើ​ចលនា​ប្រហែល​ ​១០​ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ​ការ​កាត់បន្ថយ​ពេលវេលា​អង្គុយ​ស្ងៀម​ ​៣០​ ​នាទី​ក្នុង​មួយ​ថ្ងៃ​ ​អាច​កាត់បន្ថយ​អត្រា​ស្លាប់​បាន​ ​៧​% ​ហើយ​ប្រសិនបើ​កាត់បន្ថយ​បាន​ ​១​ ​ម៉ោង​ ​អាច​កាត់បន្ថយ​បាន​រហូតដល់​ ​១៣​%​។​

​អង្គការ​សុខភាព​ពិភពលោក​ ​(​WHO​) ​បាន​ណែនាំឱ្យ​មនុស្ស​ពេញ​វ័យ​ធ្វើ​លំហាត់ប្រាណ​កម្រិត​មធ្យម​យ៉ាងហោចណាស់​ ​១៥០​ ​នាទី​ក្នុង​មួយ​សប្តាហ៍​ ​ឬ​លំហាត់ប្រាណ​កម្រិត​ខ្លាំង​ ​៧៥​ ​នាទី​ក្នុង​មួយ​សប្តាហ៍​។ ​ទោះជា​យ៉ាងណា​ ​ការ​សិក្សា​នេះ​បង្ហាញ​ថា​ ​អ្នក​មិន​ចាំបាច់​រង់ចាំ​រហូតដល់​មាន​ពេល​ធ្វើ​លំហាត់ប្រាណ​ធំ​ដុំ​នោះ​ទេ ​ពោលគឺ​គ្រប់​នាទី​នៃ​ការ​ធ្វើ​ចលនា ​សុទ្ធតែ​មាន​តម្លៃ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា