ការ​រត់​យឺត​ៗ​ត្រឹមតែ​ ​១០ ​នាទី​ ​អាច​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល ​និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​រត់​យឺត​ៗ​ត្រឹមតែ​ ​១០ ​នាទី​ ​អាច​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល ​និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ

ការ​រត់​យឺត​ៗ​ត្រឹមតែ​ ​១០ ​នាទី​ ​អាច​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល ​និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ

​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ​អ្នក​មិន​ចាំបាច់​ត្រូវ​រត់​ក្នុង​ល្បឿន​លឿន ​ឬ​ចំណាយ​ពេល​យូរ​នោះ​ទេ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​សុខភាព​ផ្លូវចិត្ត​ ​និង​ខួរក្បាល​។ ការ​រត់​ត្រឹមតែ​ ​១០ ​នាទី​ ​ទោះបីជា​រត់​ក្នុង​ល្បឿន​យឺត​ៗ​ ​(​ប្រហាក់ប្រហែល​នឹង​ការ​ដើរ​)​ ​ក៏​អាច​ជួយ​ផ្លាស់ប្តូរ​សកម្មភាព​ខួរក្បាល​ ​ពង្រឹង​សមត្ថភាព​នៃ​ការ​គិត ​និង​ជួយ​ឱ្យ​អារម្មណ៍​កាន់តែ​ល្អ​ប្រសើរ។

​ការ​សិក្សា​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ ​Hideaki ​Soya ​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ជីវ​គីមីវិទ្យា​លំហាត់​ប្រាណ ​និង​ប្រព័ន្ធ​សរសៃ​ប្រសាទ ​នៃ​សាកលវិទ្យាល័យ​ Tsukuba ​ក្នុង​ប្រទេស​ជប៉ុន​។ ​លោក​បាន​បញ្ជាក់​ថា​ ​”​ការ​រត់​មិន​ចាំបាច់​ទាមទារ​ការ​ប្រឹងប្រែង​ខ្លាំង ​ទើប​ផ្តល់​ផល​ល្អ​ចំពោះ​ខួរក្បាល​នោះ​ទេ​”។​

​ហេតុ​អ្វី​បាន​ជា​ការ​រត់​ផ្តល់​លទ្ធផល​ខុសពី​ការ​ដើរ​?

​ចំណុច​គន្លឹះ​ដែល​ធ្វើឱ្យ​ការ​រត់​មាន​លក្ខណៈ​ពិសេស​ជាង​សកម្មភាព​ផ្សេង​ៗ ​គឺ​ស្ថិត​នៅ​លើ​ជីវ​មេកានិច​នៃ​ចលនា​រាងកាយ​។ តាម​បច្ចេកទេស ​នៅពេល​អ្នក​ដើរ​ ​ជើង​ម្ខាង​របស់​អ្នក​តែងតែ​ប៉ះ​នឹង​ដី​ជានិច្ច​ ​ប៉ុន្តែ​នៅពេល​អ្នក​រត់ រាង​កាយ ​និង​ក្បាល​របស់​អ្នក​មាន​ចលនា​លោត​ឡើង​ចុះ​ពីលើ​ដី​។ ​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា​ ​”​ចលនា​ឡើង​ចុះ​នៃ​ក្បាល​” នេះ​ហើយ​ ​ដែល​ជួយ​ជំរុញ​ដល់​រាងកាយ​ ​និង​ខួរក្បាល​ទាំងមូល ​ដែល​អាច​ជួយ​បញ្ចេញ​សារធាតុ​ Serotonin ​(​សារធាតុ​គីមី​ក្នុង​ខួរក្បាល​ដែល​ធ្វើឱ្យ​អារម្មណ៍​ល្អ​)។

​ការ​អនុវត្ត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​

​ទោះបីជា​ការ​សិក្សា​នេះ​នៅ​មាន​ទំហំ​តូច ​ប៉ុន្តែ​វា​បាន​ផ្តល់​ជា​ដំណោះស្រាយ​ដ៏​ងាយស្រួល ​និង​អនុវត្ត​បាន​ភ្លាម​ៗ​សម្រាប់​មនុស្ស​ទូទៅ។​

​លោក​សាស្ត្រាចារ្យ​ Soya ​បាន​ផ្តល់​ជា​អនុសាសន៍​ថា​ ​”​ការ​រត់​យឺត​ៗ​រយៈពេល​ ​១០ នាទី ​មុនពេល​អ្នក​ត្រូវ​ធ្វើ​បទបង្ហាញ ​មុនពេល​ចាប់ផ្តើម​ការងារ​ដែល​ទាមទារ​ការ​គិត​ច្រើន​ ​ឬ​នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​តានតឹង ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​។ អត្ថប្រយោជន៍​របស់​វា​នឹង​ស្តែង​ចេញ​មក​ភ្លាម​ៗ​”។​

​ដូច្នេះ​ ​សម្រាប់​អ្នក​ដែល​មិន​សូវ​មាន​ពេល​ហាត់​ប្រាណ ​ឬ​មិន​ចូលចិត្ត​ការ​ហាត់ប្រាណ​ធ្ងន់​ៗ​ គ្រាន់តែ​ឆ្លៀត​ពេល​រត់​យឺត​ៗ​ជុំវិញ​ផ្ទះ​ ​ឬ​នៅ​កន្លែង​ធ្វើការ ​ក្នុង​រយៈពេល​តិច​ជាង​ពេល​ដែល​អ្នក​សម្រាក​ញ៉ាំ​កាហ្វេ​ទៅ​ទៀត​នោះ​ ​អ្នក​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ទាំង​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​ផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា