តើការទទួលទានទឹកក្តៅឧណ្ហៗ ផ្តល់ផលល្អដល់សុខភាព និងការរំលាយអាហារ ?

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើការទទួលទានទឹកក្តៅឧណ្ហៗ ផ្តល់ផលល្អដល់សុខភាព និងការរំលាយអាហារ ?

តើការទទួលទានទឹកក្តៅឧណ្ហៗ ផ្តល់ផលល្អដល់សុខភាព និងការរំលាយអាហារ ?

នាពេលបច្ចុប្បន្ន ការទទួលទានទឹកក្តៅឧណ្ហៗកំពុងក្លាយជាទម្លាប់ពេញនិយមមួយ ដោយមានការអះអាងថា វាជួយដល់ការសម្រកទម្ងន់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ តើវាពិតជាអាចជួយដល់ប្រព័ន្ធរំលាយអាហារ និងសុខភាពទូទៅមែនដែរឬទេ?

Advertisement

ដើម្បីឱ្យកាន់តែច្បាស់ យើងមកពិនិត្យមើលការបកស្រាយពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្របុរាណ និងសម័យដូចខាងក្រោម ៖

១. ទស្សនៈបែបវេជ្ជសាស្ត្របុរាណ

យោងតាមវេជ្ជសាស្ត្របុរាណចិន រាងកាយមនុស្សត្រូវការរក្សាតុល្យភាពរវាង “ធាតុត្រជាក់” និង “ធាតុក្តៅ”។ ការរំលាយអាហារត្រូវបានគេចាត់ទុកថាជា “ភ្នក់ភ្លើងក្នុងខ្លួន” ដែលត្រូវការកម្ដៅដើម្បីបំបែកអាហារឱ្យទៅជាថាមពល។ ដូច្នេះទឹកក្តៅឧណ្ហៗ នឹងជួយជំរុញឱ្យ “ភ្លើង” នេះឆេះបានល្អ ធ្វើឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានលឿន។ ដោយឡែកទឹកត្រជាក់ខ្លាំង ត្រូវបានគេមើលឃើញថា ជា “ឧបសគ្គ” ដែលធ្វើឱ្យសាច់ដុំពោះវៀនកន្ត្រាក់ និងបង្អាក់ដំណើរការរំលាយអាហារ ដែលជាប្រភព នៃបញ្ហាឈឺក្រពះ និងហើមពោះ។

២. ការបកស្រាយតាមបែបវិទ្យាសាស្ត្រសម័យទំនើប

ទោះបីជាការសិក្សាលក្ខណៈទ្រង់ទ្រាយធំនៅមានកម្រិត ប៉ុន្តែអ្នកជំនាញវេជ្ជសាស្ត្របស្ចិមប្រទេសជាច្រើនបានយល់ស្របថា សីតុណ្ហភាពទឹកពិតជាមានឥទ្ធិពលលើរាងកាយ ក្នុងនោះ ទឹកក្តៅឧណ្ហៗជួយឱ្យសាច់ដុំក្នុងប្រព័ន្ធរំលាយអាហារសម្រាក ដែលជួយសម្រួលដល់ការឆ្លងកាត់នៃអាហារ និងកាត់បន្ថយការឈឺចាប់ក្នុងពោះ។

ការសិក្សាមួយនៅប្រទេសឥណ្ឌាបានរកឃើញថា អ្នកដែលទទួលទានទឹកក្តៅក្រោយពេលបាយ មាននិន្នាការស្រកទម្ងន់បានប្រសើរជាងអ្នកញ៉ាំទឹកធម្មតា ក្នុងរយៈពេល ៣ ខែ។ ជាមួយ​គ្នានេះ កម្ដៅពីទឹកក្តៅជួយរំលាយស្លេស្ម និងផ្តល់សំណើមដល់បំពង់ក ដែលជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់អ្នកដែលមានអាការផ្តាសាយ ឬឈឺក។

៣. ពេលវេលាដ៏ល្អបំផុតក្នុងការទទួលទាន

វេជ្ជបណ្ឌិត Zachary Mulvihill ឯកទេសវេជ្ជសាស្ត្រចម្រុះ បានផ្តល់អនុសាសន៍ថា «ពេលវេលាដ៏ល្អបំផុតគឺដំបូងគេបង្អស់នៅពេលព្រឹក ពេលពោះទទេ និងបន្ទាប់ពីដុសធ្មេញរួច»។ ការធ្វើបែបនេះប្រៀបដូចជាការ “លាងសម្អាត” តម្រងនោម និងពោះវៀន ដើម្បីត្រៀមខ្លួនទទួលយកអាហារថ្មី និងជួយឱ្យការបន្ទោរបង់មានភាពទៀងទាត់។

សរុបមកវិញ ការទទួលទានទឹកក្តៅឧណ្ហៗ​ គឺជា “ទម្លាប់ដ៏សាមញ្ញ” ដែលផ្តល់អត្ថប្រយោជន៍លើសពីការស្មាន។ នេះជាការចាប់ផ្តើមដ៏តូចមួយ ប៉ុន្តែវាជាជំហានដ៏ធំសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារក្នុងរយៈពេលវែង៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា