ស្វែងយល់​ពី​អត្ថប្រយោជន៍​ និង​គ្រោះថ្នាក់​ របស់​ ​ផ្លែ​ប៉ិកួៈ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់​ពី​អត្ថប្រយោជន៍​ និង​គ្រោះថ្នាក់​ របស់​ ​ផ្លែ​ប៉ិកួៈ​

ស្វែងយល់​ពី​អត្ថប្រយោជន៍​ និង​គ្រោះថ្នាក់​ របស់​ ​ផ្លែ​ប៉ិកួៈ​

​«​ផ្លែ​ប៉ិកួៈ​» ​ឬ ​ប៉ិកគក់​ ​គឺជា​មើម​រុក្ខជាតិ​វល្លិ​មួយ​ប្រភេទ​ ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​និយម​ញ៉ាំ​លេង ឬធ្វើបន្លែម្ហូប​ ​ដោយសារតែ​វា​មាន​សាច់​ស្រួយ​ ​ផ្អែម​ និង​មាន​ទឹក​ច្រើន​។ ​ទោះបីជា​ងាយស្រួល​រក​ និង​ឆ្ងាញ់​ពិសា​ក៏ដោយ​ ​ប៉ុន្តែ​បើ​ញ៉ាំ​មិន​បាន​ត្រឹមត្រូវ​ ​ឬ​ញ៉ាំ​ចំ​ផ្នែក​ដែល​មាន​ជាតិ​ពុល ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បាន​។​

Advertisement

​១. ​អត្ថប្រយោជន៍​ល្អ​ៗ​ចំពោះ​សុខភាព​

​ការ​ញ៉ាំ​មើម​ប៉ិកួៈ​ស្រស់ ​១​ ​ចាន​ចង្កឹះ ​ផ្តល់​ផល​ល្អ​ជាច្រើន​ដល់​រាងកាយ ​ដោយ​មិន​ព្រួយ​រឿង​ធាត់​ ព្រោះ​វា​មាន​កាឡូរី​ទាប​ខ្លាំង​ ​គ្មាន​ខ្លាញ់​ ​និង​គ្មាន​ជាតិ​កូលេស្តេរ៉ូល​។ ​ប៉ិកួៈ​ ​មាន​ជាតិ​កាបូអ៊ីដ្រាត​ដែល​ជួយ​ឱ្យ​ខួរក្បាល​ ​បេះដូង​ ​និង​សាច់ដុំ​មាន​កម្លាំង​។
​វា​ក៏​មាន​ជាតិ​សរសៃ ​(​Fiber​) ​ខ្ពស់​ រហូតដល់ទៅ​ ​២៤​% ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​ ​ដែល​ជួយ​ឱ្យ​ពោះវៀន​ដើរ​ស្រួល​ និង​ការពារ​ការ​ទល់​លាមក​ (​តែ​បើ​ញ៉ាំ​ច្រើន​ហួស​ពេក ​អាច​ធ្វើឱ្យ​ឆ្អល់​ពោះ ​ឬ​រាគរូស​)​។ ​ប៉ិកួៈ​ ​ក៏​សម្បូរ​វីតាមីន​ ​C​ ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឱ្យ​រឹងមាំ​ កុំ​ឱ្យ​ងាយ​ឈឺ​។ ​សំខាន់​ជាង​នេះ​ទៀត​ ​វា​មាន​ផ្ទុក​រ៉ែ​សំខាន់​ៗ​ ​ដូចជា​ ​ដែក ​ប៉ូតាស្យូម​ ​និង​កាត់​ស្ពាន់ ​ដែល​ជួយ​ទ្រទ្រង់​គ្រាប់​ឈាម​ ​និង​សម្ពាធ​ឈាម​។​

​២. ​ការ​ប្រុងប្រយ័ត្ន ​ផ្នែក​ដែល​មាន​ជាតិ​ពុល​

​ចំណុច​សំខាន់​បំផុត​ដែល​បងប្អូន​ត្រូវ​ដឹង​ ​គឺ​ ​មាន​តែ​មើម ​ប៉ិកួៈ​ ​មួយ​មុខ​គត់​ដែល​ញ៉ាំ​បាន​! ​ផ្នែក​ ស្លឹក​ ​ដើម​/​វល្លិ ​និង​គ្រាប់​ នៃ​ដើម​ ប៉ិកួៈ​ មាន​ផ្ទុក​សារធាតុ​ពុល​ធម្មជាតិ​ ​(​ម្យ៉ាង​ឈ្មោះ​ថា​ ​Rotenone​) ​ដែល​រុក្ខជាតិ​នេះ​បង្កើតឡើង​សម្រាប់​ការពារ​ខ្លួន​ពី​សត្វ​ល្អិត​។ ​ប្រសិនបើ​មនុស្ស​យើង​ញ៉ាំ​ចំ​គ្រាប់​ ​ឬ​ដើម​របស់​វា​ ​អាច​បណ្តាលឱ្យ​ពុល​ធ្ងន់ធ្ងរ​។

​ដូច្នេះ​ ​ដើម្បី​សុវត្ថិភាព​ ត្រូវ​ញ៉ាំ​តែ​ ​មើម​ប៉ិកួៈ​ ​មួយ​មុខ​គត់ ​ហើយ​ ត្រូវ​បក​សំបក​ក្រាស់​ខាងក្រៅ​ចេញ​ឱ្យ​ស្អាត​ ​មុននឹង​យក​ទៅ​បរិភោគ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា