អ័ព្ទក្នុងខួរក្បាល (Brain Fog) ៖ មូលហេតុ និង ៥ វិធីសាស្ត្រដើម្បីដោះស្រាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ័ព្ទក្នុងខួរក្បាល (Brain Fog) ៖ មូលហេតុ និង ៥ វិធីសាស្ត្រដើម្បីដោះស្រាយ

អ័ព្ទក្នុងខួរក្បាល (Brain Fog) ៖ មូលហេតុ និង ៥ វិធីសាស្ត្រដើម្បីដោះស្រាយ

តើអ្នកធ្លាប់ជួបស្ថានភាពបែបនេះទេ? កំពុងតែធ្វើការងារ ឬសន្ទនាសុខៗ ស្រាប់តែខួរក្បាលរបស់អ្នកហាក់ដូចជា “ឆ្លងចរន្ត” គិតអ្វីមិនចេញ ភ្លេចពាក្យសម្តី ឬរាយមាយក្នុងចិត្ត។ អ្នកមានអារម្មណ៍ថា ស្ពឹកស្រពន់ មិនស្វាហាប់ ហើយពិភពលោកជុំវិញហាក់ដូចជាដើរលឿនជាងអ្វីដែលអ្នកអាចតាមទាន់។ ស្ថានភាពនេះហើយដែលគេហៅថា “អ័ព្ទក្នុងខួរក្បាល” (Brain Fog)។

Advertisement

អ្វីទៅជា “អ័ព្ទក្នុងខួរក្បាល”?

វាមិនមែនជាជំងឺវេជ្ជសាស្ត្រផ្លូវការនោះទេ ប៉ុន្តែវាគឺជាពាក្យដែលគេប្រើដើម្បីពណ៌នាអំពីស្ថានភាព អស់កម្លាំងផ្លូវចិត្តរ៉ាំរ៉ៃ ការពិបាកផ្ដោតអារម្មណ៍ និងការថយចុះសមត្ថភាពយល់ដឹង។ វាគឺជាសញ្ញាប្រាប់ថា រាងកាយរបស់អ្នកកំពុងមានប្រតិកម្មទៅនឹងកត្តាមិនប្រក្រតីណាមួយ។

រោគសញ្ញាទូទៅ៖
ខ្វះការផ្ដោតអារម្មណ៍ ៖ ចិត្តរាយមាយ ធ្វើការងារមិនសូវបានសម្រេច។
ភាពភ្លេចភ្លាំង ៖ ភ្លេចសូម្បីតែរឿងតូចតាច ឬអ្វីដែលទើបតែបានធ្វើរួច។
អស់កម្លាំងរ៉ាំរ៉ៃ ៖ ងងុយគេង និងអស់កម្លាំងខ្លាំងដែលការសម្រាកធម្មតាមិនអាចជួយបាន។
អារម្មណ៍ស្ពឹក (Mental Flatlining) ៖ មានអារម្មណ៍ថាខ្លួនឯងយឺតយ៉ាវ មិនសូវមានកម្លាំងចិត្ត និងមិនសកម្មដូចមុន។

៥ មូលហេតុបង្ក និងវិធីសាស្ត្រកែខៃ

បើ​តាម​ការណែនាំរបស់ collegeinfogeek.com “អ័ព្ទក្នុងខួរក្បាល” យើងអាចកែប្រែវាបានតាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅ៖

១. គេងឱ្យ​គ្រប់គ្រាន់ ៖ ការគេងតិចពេកធ្វើឱ្យខួរក្បាលមិនអាចងើបឡើងវិញបានពេញលេញ នាំឱ្យស្ពឹក និងស្រ្តេស។ ជាដំណោះស្រាយ សម្រាប់យុវវ័យ ឬមនុស្សពេញវ័យគួរគេងឱ្យបាន ៧ ទៅ ៩ ម៉ោង ក្នុងមួយយប់ ដើម្បីឱ្យរាងកាយ និងខួរក្បាលបានសម្រាក និងជួសជុលកោសិកាដែលខូចខាត។

២. លំហាត់ប្រាណ ៖ លំហាត់ប្រាណជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងជួយឱ្យការចងចាំកាន់តែល្អប្រសើរ។ ដូច្នេះ សូមព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ទោះបីជាត្រឹមតែ ៧ នាទីក្នុងមួយថ្ងៃ ក៏ដោយ។ គោលដៅគឺធ្វើឱ្យរាងកាយបែកញើស ដើម្បីរំញោចដល់ខួរក្បាល។

៣. កាត់បន្ថយ​ភាពតានតឹងក្នុងចិត្ត (Stress) ៖ នៅពេលស្រ្តេស រាងកាយបញ្ចេញអ័រម៉ូន Cortisol ច្រើនជ្រុល ដែលធ្វើឱ្យយើងពិបាកផ្ដោតអារម្មណ៍ និងពិបាកគេង។ ដូច្នេះ សូមគ្រប់គ្រងស្ត្រេសដោយការទទួលស្គាល់ថាខ្លួនឯងកំពុងហត់នឿយ រៀនបដិសេធរឿងដែលមិនចាំបាច់ និង និយាយពិភាក្សា ជាមួយមនុស្សដែលអ្នកទុកចិត្តដើម្បីបន្ធូរអារម្មណ៍។

៤. របបអាហារ ៖ ការញ៉ាំស្ករច្រើនពេក អាហារកែច្នៃ ឬអាហារខ្វះវីតាមីន ធ្វើឱ្យថាមពលខួរក្បាលធ្លាក់ចុះ។ សូមបន្ថែមអាហារដែលជួយខួរក្បាល (Brain Food) ដូចជា បន្លែបៃតង, ត្រី (ដែលមានអូមេហ្គា-៣), គ្រាប់ធញ្ញជាតិ និងផ្លែឈើជាដើម។

៥. ផឹកទឹក ៖ ខួរក្បាលមានសមាសធាតុទឹកដល់ទៅ ៧៣%។ ការខ្វះជាតិទឹកសូម្បីតែបន្តិចបន្តួច ក៏អាចធ្វើឱ្យខួរក្បាលដំណើរការយឺតយ៉ាវដែរ។ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់នៅពេលមានអារម្មណ៍ថាស្រេក។ យកល្អគួរ ដាក់ដបទឹកតាមខ្លួនជានិច្ច និងកាត់បន្ថយភេសជ្ជៈដែលមានជាតិអាល់កុល ឬជាតិកាហ្វេអ៊ីនច្រើនពេក៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា