អត្ថប្រយោជន៍ ៧ យ៉ាង របស់ផ្លែល្ពៅ ចំពោះសុខភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អត្ថប្រយោជន៍ ៧ យ៉ាង របស់ផ្លែល្ពៅ ចំពោះសុខភាព

អត្ថប្រយោជន៍ ៧ យ៉ាង របស់ផ្លែល្ពៅ ចំពោះសុខភាព

ផ្លែល្ពៅ មិនមែនគ្រាន់តែជាបន្លែនោះទេ ប៉ុន្តែវាមានផ្ទុកនូវសារធាតុចិញ្ចឹម ដ៏អស្ចារ្យ។ យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ល្ពៅសម្បូរទៅដោយប៉ូតាស្យូម និងជាតិសរសៃ (Fiber) ដែលជាសារធាតុសំខាន់បំផុតសម្រាប់រាងកាយរបស់យើង។

Advertisement

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពទាំង ៧ យ៉ាងដែលទទួលបានពីការទទួលទានល្ពៅ៖

១. ជួយដល់ប្រព័ន្ធរំលាយអាហារ ៖ ក្នុងល្ពៅចម្អិនឆ្អិន ១ ពែង មានជាតិសរសៃដល់ទៅ ២,៧ ក្រាម។ អ្វីដែលពិសេសនោះ គឺវាមានសារធាតុ Pectin ដែលជាប្រភេទជាតិសរសៃរ កម្ចាត់អាការទល់លាមក និងជាអាហារសម្រាប់បាក់តេរីល្អៗនៅក្នុងពោះវៀន (Prebiotics) ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។

២. បញ្ចុះសម្ពាធឈាម និងការពារជំងឺបេះដូង ៖ ល្ពៅសម្បូរទៅដោយ ប៉ូតាស្យូម (៥៦៤ មីលីក្រាម ក្នុងមួយពែង)។ ប៉ូតាស្យូមមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យតម្រងនោមបញ្ចេញជាតិសូដ្យូម (អំបិល) ដែលលើសចេញពីរាងកាយ ដែលជួយកាត់បន្ថយសម្ពាធឈាម និងកាត់បន្ថយហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល។

៣. ផ្ដល់វីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្ម ៖ ពណ៌លឿងទុំនៃផ្លែល្ពៅបានមកពីសារធាតុ Beta-carotene។ នៅពេលយើងទទួលទានចូលទៅ រាងកាយនឹងបំប្លែងវាទៅជាវីតាមីន A ដែលជួយទ្រទ្រង់សុខភាពភ្នែក ស្បែក និងពង្រឹងប្រព័ន្ធការពាររាងកាយ ព្រមទាំងអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកមួយចំនួនផងដែរ។

៤. ពង្រឹងប្រព័ន្ធការពាររាងកាយ ៖ ល្ពៅផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដូចជា វីតាមីន A, C, E និងជាតិដែក។ វីតាមីន C ជួយឱ្យរាងកាយស្រូបយកជាតិដែកបានប្រសើរជាងមុន ដែលធ្វើឱ្យកោសិកាការពាររាងកាយរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗ ជាពិសេសក្នុងរដូវផ្ដាសាយ។

៥. កាត់បន្ថយការរលាកក្នុងរាងកាយ ៖ ការរលាករ៉ាំរ៉ៃអាចនាំឱ្យមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ សារធាតុ Beta-carotene នៅក្នុងល្ពៅមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក (Anti-inflammatory) ដែលជួយការពារកោសិកាក្នុងរាងកាយមិនឱ្យឆាប់ខូចខាត។

៦. ជំនួយដល់សុខភាពបេះដូងទាំងមូល ៖ តាមរយៈការរួមបញ្ចូលគ្នានៃជាតិសរសៃ ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ការទទួលទានល្ពៅជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល និងការពារការខូចខាតកោសិកាពីអាតូមមិនស្ថិតស្ថេរ (Free Radicals) ដែលជាមូលហេតុចម្បងនៃជំងឺបេះដូង។

៧. ថែរក្សាភ្នែក និងស្បែក ៖ ក្រៅពី Beta-carotene ល្ពៅក៏មានសារធាតុ Lutein និង Zeaxanthin ដែលជួយការពារភ្នែកពីជំងឺភ្នែកឡើងបាយ និងការចុះខ្សោយនៃភ្នែកតាមអាយុ។ ចំណែកវីតាមីន C និង E ជួយការពារស្បែកពីការបំផ្លាញ និងពន្យារភាពចាស់នៃកោសិកាស្បែក៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា