៥ ទម្លាប់ពេលព្រឹក ដើម្បីសុខភាពផ្លូវចិត្តរឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៥ ទម្លាប់ពេលព្រឹក ដើម្បីសុខភាពផ្លូវចិត្តរឹងមាំ

៥ ទម្លាប់ពេលព្រឹក ដើម្បីសុខភាពផ្លូវចិត្តរឹងមាំ

ការចាប់ផ្តើមថ្ងៃថ្មីមិនមែនត្រឹមតែជាការក្រោកពីគេងនោះទេ ប៉ុន្តែវាគឺជាការរៀបចំ «ចិត្ត» ឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានា។ ខាងក្រោមនេះ គឺជាទម្លាប់សំខាន់ៗដែលអ្នកជំនាញបានណែនាំ ដើម្បីបង្កើតភាពវិជ្ជមានពេញមួយថ្ងៃ។

Advertisement

១. ការពន្យារពេលប្រើប្រាស់បច្ចេកវិទ្យា (Digital Detox)

អ្នកជំនាញភាគច្រើនបានប្រាប់​ឱ្យ​ជៀសវាងការចាប់កាន់ទូរស័ព្ទភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង។ ការឆែកអ៊ីមែល ឬបណ្តាញសង្គមភ្លាមៗ ធ្វើឱ្យខួរក្បាលទទួលសម្ពាធ និងព័ត៌មានច្រើនលើសលប់ ដែលនាំឱ្យមានអារម្មណ៍តានតឹងតាំងពីព្រលឹម។ ជាដំបូន្មាន លោកអ្នក​អាចរក្សាទុកពេល ១៥ ទៅ ៣០ នាទីដំបូងសម្រាប់ខ្លួនឯង ដោយមិនប្រើប្រាស់អេក្រង់។

២. បង្កើតសន្តិភាពក្នុងចិត្តតាមរយៈ «ការរលឹកដឹង» (Mindfulness)

មិនចាំបាច់អង្គុយសមាធិរាប់ម៉ោងនោះទេ អ្នកជំនាញបានណែនាំវិធីសាមញ្ញៗ ដូចជា ៖ ការផ្ដោតលើដង្ហើមចូល-ចេញ, ការទទួលទានកាហ្វេ ឬតែ ដោយផ្តោត​លើរស់ជាតិ និងក្លិនរបស់វា (មិនមែនផឹកបណ្តើរ ធ្វើការបណ្តើរ), ការសង្កេតមើលអារម្មណ៍ខ្លួនឯងនៅពេលព្រឹកថា តើថ្ងៃនេះយើងមានអារម្មណ៍បែបណា?

៣. ការរៀបចំផែនការដោយផ្ដោតលើ «អាទិភាព»

ជំនួសឱ្យការសរសេរបញ្ជីការងារត្រូវធ្វើ (To-do list) ដ៏វែងអន្លាយ ដែលធ្វើឱ្យយើងថប់បារម្ភ ចិត្តវិទូជំរុញឱ្យជ្រើសរើសយកតែការងារសំខាន់បំផុត ១ ឬ ២ ប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាន។ សកម្មភាពនេះជួយឱ្យយើងមានអារម្មណ៍ថា យើងមានភាពម្ចាស់ការលើជីវិតខ្លួនឯង។

៤. ការធ្វើចលនារាងកាយ និងពន្លឺថ្ងៃ

ការដើររយៈពេលខ្លី ឬការហាត់ប្រាណស្រាលៗនៅក្រោមពន្លឺព្រះអាទិត្យនាពេលព្រឹក ជួយដាស់សារធាតុគីមីក្នុងខួរក្បាល (Serotonin) ដែលជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងជួយឱ្យការគេងនៅយប់បន្ទាប់បានស្កប់ស្កល់។

៥. ការអនុវត្តសេចក្តីថ្លែងអំណរគុណ (Gratitude)

ការនឹកឃើញរឿង ៣ យ៉ាងដែលអ្នកមានអារម្មណ៍ល្អ មុនពេលចាកចេញពីផ្ទះ នឹងជួយបង្វែរខួរក្បាលរបស់អ្នកឱ្យផ្ដោតលើ «ភាពវិជ្ជមាន» ជាជាងការសម្លឹងរកតែបញ្ហា។ ជាមួយគ្នា អ្នកក៏អាចអោបសមាជិកគ្រួសារ ឬការចំណាយពេលខ្លីជាមួយសត្វចិញ្ចឹម ដែលវា​នឹងជួយបញ្ចេញអរម៉ូន Oxytocin (អរម៉ូនក្ដីសុខ) ជួយឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងមានកម្លាំងចិត្ត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា