៥​ ​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ល្អ​បំផុត​សម្រាប់​សុខភាព​ ​និង​វិធី​ចម្អិន​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៥​ ​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ល្អ​បំផុត​សម្រាប់​សុខភាព​ ​និង​វិធី​ចម្អិន​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​

៥​ ​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ល្អ​បំផុត​សម្រាប់​សុខភាព​ ​និង​វិធី​ចម្អិន​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​

​ការ​ទទួលទាន​បន្លែ​ ​និង​ផ្លែ​ឈើ​ទៅតាម​រដូវកាល​ ​មិន​ត្រឹមតែ​ជួយ​ឱ្យ​យើង​ទទួលបាន​ជាតិ​ប៉ូវ​ និង​វីតាមីន​ពេញលេញ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជួយ​សន្សំ​សំចៃ​ថវិកា​ ​និង​ទទួលបាន​កសិផល​ស្រស់​ៗ​ល្អ​ទៀតផង​។ ​ខាងក្រោម​នេះ​ ​គឺជា​បន្លែ​ផ្លែ​ឈើ​ទាំង​ ​៥​ ​ប្រភេទ​ ​ដែល​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ ព្រមទាំង​វិធី​ងាយ​ៗ​ក្នុង​ការ​ចម្អិន ​ឬ​ទទួលទាន​៖​

Advertisement

​១. ​ផ្លែ​ល្ពៅ​ ​(​Pumpkin​) ​៖​ ​ផ្លែ​ល្ពៅ​ ​ជា​ប្រភព​នៃ​វីតាមីន​ ​A​ ​និង​ជាតិ​សរសៃ​ខ្ពស់​ ​ជួយ​ស្បែក​ និង​ភ្នែក​។ ​សាច់​ល្ពៅ​ ​ឬ​ល្ពៅ​កិន​មាន​ជាតិ​សរសៃ​ច្រើន​ ​ជួយ​ឱ្យ​ឆ្អែត​បាន​យូរ​។​

​វិធី​ទទួលទាន​៖​ ​ដុត​ ​ឬ​ចំហុយ ​រួច​កិន​ធ្វើជា​ស៊ុប​, ​លាយ​ក្នុង​បបរ ​ឬ​ធ្វើជា​នំ​។ ​គ្រាប់​ល្ពៅ​ក៏​មិន​ត្រូវ​ចោល​ដែរ​ ​អាច​យក​ទៅ​លីង​ធ្វើជា​អាហារ​សម្រន់​ដ៏​ល្អ​។​

​២.​ ​ខ្ទឹម​បារាំង​ស្លឹក​ធំ​ /​ លីក ​(​Leeks​) ​៖​ ​មាន​ជាតិ​ប្រឆាំង​ការ​រលាក ​ជួយ​ការពារ​បេះដូង​ ​និង​មាន​សារធាតុ​ការពារ​ភ្នែក​ (​Lutein​ ​& ​Zeaxanthin​) ​ព្រមទាំង​ជួយ​សម្រួល​សរសៃ​ឈាម​។​

​វិធី​ទទួលទាន​៖​ ​ត្រូវ​លាង​ទឹក​ឱ្យ​ស្អាត​ជម្រះ​ដី​តាម​ចន្លោះ​ស្លឹក​។ ​យក​ទៅ​ឆា ​ស្ល​ស៊ុប ​ឬ​ឆា​ជាមួយ​សាច់​ផ្សេង​ៗ​ជំនួស​ខ្ទឹម​បារាំង​ធម្មតា​។​

​៣. ​ស្ពៃ​ក្តោប​តូច​ៗ​ ​ឬ​ស្ពៃ​តឺ ​(​Brussels​ ​Sprouts​) ​៖ ​ជា​បន្លែ​ត្រកូល​ស្ពៃ ​ដែល​មាន​សារធាតុ​ ​Glucosinolates​ ​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ និង​មាន​ជាតិ​សរសៃ​ខ្ពស់​។​

​វិធី​ទទួលទាន​៖​ ​កុំ​ស្ងោរ​ឱ្យ​ជ្រាយ​ពេក​នាំឱ្យ​ល្វីង ​ឬ​បាត់បង់​ជាតិ​។ ​ពុះ​ជា​ពីរ​ ​ប្រឡាក់​ប្រេង​អូលីវ ​អំបិល​ ​ម្រេច​ ​រួច​យក​ទៅ​អាំង​ឱ្យ​ក្រហម​ស្រួយ​ ​ឬ​ហាន់​ស្តើង​ៗ​ធ្វើជា​សាឡាត់​ស្រស់​។​

​៤.​ ​ដំឡូង​ជ្វា ​(​Sweet​ ​Potatoes​) ​៖ ​ជា​ប្រភព​ថាមពល​ល្អ​ ស​សម្បូរ​ដោយ​វីតាមីន​ ​A​ ​និង​ ​C​ ​ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​រាងកាយ​ ​ការពារ​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​។​

​វិធី​ទទួលទាន​៖​ ​ដុត​ ​ឬ​ចំហុយ​ទាំង​សំបក ​(​ក្រោយ​លាង​ស្អាត​)​។ ​កាត់​ជា​ដុំ​ៗ​ ​ច្របល់​ប្រេង​អូលីវ ​និង​ខ្ទឹម​ស ​រួច​ដុត​ក្នុង​ឡ ​ធ្វើជា​ដំឡូងបារាំង​បំពង​សុខភាព​ ​(​Healthy​ ​Fries​)​។​

​៥. ​ផ្កា​ខាត់​ណា​ខៀវ ​(​Broccoli​) ​៖​ ​សម្បូរ​វីតាមីន​ ​C​ ​ខ្ពស់​ខ្លាំង​ ​និង​មាន​សារធាតុ​ ​Sulforaphane​ ​ដែល​ត្រូវបាន​ស្រាវជ្រាវ​ឃើញ​ថា​អាច​ជួយ​ទប់ស្កាត់​កោសិកា​មហារីក​។

​វិធី​ទទួលទាន​៖​ ​ចំហុយ ​ឬ​ឆា​ស្រួយ​ៗ​ ​ដោយ​ប្រើ​ប្រេង​អូលីវ ​ខ្ទឹម​ស ​និង​អំបិល​បន្តិច​។ ​មិន​គួរ​ស្ងោរ​យូរ​ពេក​ទេ ​ដើម្បី​រក្សា​សារធាតុ​ចិញ្ចឹម​។

​គន្លឹះ​បន្ថែម​សម្រាប់​សុខភាព​ ​៖ ​នៅពេល​ទិញ​បន្លែ​ផ្លែ​ឈើ​ទាំង​នេះ​ ​នៅ​តាម​ផ្សារ​ស្រស់ ​ឬ​ផ្សារ​ទំនើប​ សូម​ជ្រើសរើស​បន្លែ​ណា​ដែល​ស្រស់ ​គ្មាន​ជាតិ​គីមី ​ឬ​បន្លែ​ដាំ​តាម​ធម្មជាតិ​ ​(​Organic​) ​ដើម្បី​ទទួលបាន​សុវត្ថិភាព​ ​និង​អត្ថប្រយោជន៍​ខ្ពស់​បំផុត​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា