សិស្សានុសិស្សនៅភ្នំពេញចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងកីឡា ២០២៦ យ៉ាងផុសផុល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

សិស្សានុសិស្សនៅភ្នំពេញចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងកីឡា ២០២៦ យ៉ាងផុសផុល

កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកប្រចាំឆ្នាំ២០២៦ ប្រចាំមណ្ឌលរាជធានីភ្នំពេញ បានឈានដល់វិទ្យាល័យចុងក្រោយហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា គឺនៅវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ ដោយមានការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឆ្លងកាត់កម្មវិធីនៅវិទ្យាល័យចំនួន៤ក្នុងរាជធានីភ្នំពេញរយៈពេល២សប្ដាហ៍នេះ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមើលឃើញពីភាពផុសផុលនៃការចូលរួមរបស់សិស្សានុសិស្សក្នុងការស្វែងយល់ពីគុណតម្លៃអូឡាំពិក និងកីឡាអូឡាំពិក។

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ មានប្រសាសន៍បែបនេះ <<៖ យើងអាចវាយតម្លៃបានថា សិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំកាន់តែយល់ស៊ីជម្រៅ និងយល់ថែមទៀតពីកីឡាអូឡាំពិក និងគុណតម្លៃនៃកីឡាអូឡាំពិក។ យើងសង្កេតឃើញពួកគាត់មានចំណេះដឹងច្រើនពាក់ព័ន្ធនឹងកីឡា ជាពិសេសការចូលរួមលេងកីឡាយ៉ាងផុសផុលស្របតាមយុទ្ធនាការជាតិរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិក គឺយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទក្នុងជីវិត។>>

ទាក់ទងនឹងសារៈសំខាន់នៃគុណតម្លៃអូឡាំពិក គឺផ្សារភ្ជាប់ការអប់រំ និងកីឡា ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា ជាផ្នែកដ៏សំខាន់សម្រាប់ពង្រឹងគុណភាពជីវិតរបស់ប្រជាជន ដោយត្រូវមនុស្សម្នាក់ត្រូវមានចំណេះដឹងតាមរយៈការអប់រំ និងមានសុខភាពល្អរឹងមាំ។ ប្រសិនបើមនុស្សម្នាក់មិនមានការអប់រំ និងសុខភាពល្អទេ នោះមិនអាចក្លាយជាមូលធនសម្រាប់ជាតិបានឡើយ។

បន្ទាប់ពីចប់យុទ្ធនាការនៅរាជធានីភ្នំពេញ ដែលមានវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យ ព្រះស៊ីសុវត្ថិ និងវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនឹងបន្តការផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សតាមបណ្ដាខេត្តនានាជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា