ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេក្នុងកីឡាចំបាប់កីឡាជាតិ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេក្នុងកីឡាចំបាប់កីឡាជាតិ ២០២៦

ក្រុមកីឡាចំបាប់ ក្រសួងមហាផ្ទៃ បានបង្ហាញសមត្ថភាពយ៉ាងខ្លាំងក្លាដោយគ្រងតំណែងជាម្ចាស់ពានមេដាយមាសច្រើនជាងគេបំផុត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក នៃព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ នេះ។
ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមកីឡាចំបាប់ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាសរហូតដល់ ៦គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង សរុបជាចំនួន ៧គ្រឿង។

លេខ២៖ ក្រុមកីឡាចំបាប់ ខេត្តកំពង់ឆ្នាំង ដណ្ដើមបានមេដាយមាស ២គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៤គ្រឿង (សរុប ៩គ្រឿង)។

លេខ៣៖ ក្រុមកីឡាចំបាប់ ក្រសួងការពារជាតិ ឈ្នះបានមេដាយមាស ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៤គ្រឿង (សរុប ៨គ្រឿង)។

ចំណាត់ថ្នាក់រួមគ្នា៖ខេត្តតាកែវ និង ខេត្តពោធិ៍សាត់ ទទួលបានលទ្ធផលស្មើគ្នា ដោយដណ្ដើមបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង (សរុប ៤គ្រឿង)។

ចំណែកឯបណ្តាខេត្ត និងក្រសួងស្ថាប័នផ្សេងទៀតក៏បានបង្ហាញស្នាដៃគួរឱ្យកត់សម្គាល់ផងដែរ រួមមាន៖ ខេត្តត្បូងឃ្មុំ (សរុប ៥គ្រឿង), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សរុប ៥គ្រឿង), ខេត្តកណ្តាល (សរុប ៥គ្រឿង) និង ខេត្តព្រៃវែង (សរុប ១គ្រឿង)។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ នេះ បានប្រព្រឹត្តទៅយ៉ាងរលូនចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះមានកុម្ម៉ង់ទាក់ទាញក្រសួង ស្ថាប័ន រាជធានី និងខេត្តសរុបចំនួន ១១ ចូលរួម ដោយមានវត្តមានកីឡាករ កីឡាការិនី និងមន្ត្រីប្រតិភូសរុបចំនួន ១៣៩នាក់ ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា