ក្រុមបាល់ទាត់ក្នុងសាល Lucky FC បន្តបេសកកម្មពានអន្តរជាតិលើកទី២ ដើមខែវិច្ឆិកានេះឆ្ពោះទៅប្រទេសវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមបាល់ទាត់ក្នុងសាល Lucky FC បន្តបេសកកម្មពានអន្តរជាតិលើកទី២ ដើមខែវិច្ឆិកានេះឆ្ពោះទៅប្រទេសវៀតណាម

ក្រុមបាល់ទាត់ក្នុងសាល Lucky FC បន្តបេសកកម្មពានអន្តរជាតិលើកទី២ ដើមខែវិច្ឆិកានេះឆ្ពោះទៅប្រទេសវៀតណាម

បន្ទាប់ពីទើបតែបញ្ចប់ការប្រកួតនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែកញ្ញាកន្លងទៅ ក្រុមបាល់ទាត់ក្នុងសាល Lucky FC ទទួលបានការអញ្ជើញជាផ្លូវការម្ដងទៀត ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់អន្តរជាតិ The 10th Dong Thap Television International Futsal Tournament 2026 នៅខេត្ត Dong Thap ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ។

ក្នុងសន្និសិទសារព័ត៍មាន កាលពីថ្ងៃទី២៩ ថ្មីៗនេះ លោក នៃ ប៊ុនសុភ័ត្រា (គ្រូបង្វឹក Lucky FC) បានលើកឡើងថា៖ “ការចេញប្រកួតអន្តរជាតិជាបន្តបន្ទាប់បែបនេះ គឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការវាស់ស្ទង់សមត្ថភាព ដុសខាត់កីឡាករ និងជំរុញវិស័យ Futsal កម្ពុជាឱ្យកាន់តែរីកចម្រើន។ ទោះជាពានកម្រិតខេត្ត ប៉ុន្តែវាស្របទៅនឹងចក្ខុវិស័យរបស់ក្លិបក្នុងការបង្កើតបទពិសោធប្រកួតប្រជែងក្រៅប្រទេស!

ចំណែកឯកីឡាករវ័យក្មេង ណាហ៊្សែ អារ៉ាហ្វាត ក៏បានប្តេជ្ញាចិត្តដែរថា៖ “ខ្ញុំរំភើបខ្លាំងណាស់ ហើយនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អជូនជាតិ និងក្លិប។ សង្ឃឹមថាពុកម៉ែបងប្អូនអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជានឹងជួយបន្តគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ពួកយើង!”

សូមជម្រាបជូនថាការប្រកួត The 10th Dong Thap Television International Futsal Tournament 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្ត Dong Thap ប្រទេសវៀតណាម ដោយមាន ៨ក្រុមចូលរួម៖ ក្នុងនោះមាន ៦ក្រុមជាម្ចាស់ផ្ទះ និង ២ក្រុមទៀតជាក្រុមភ្ញៀវ រួមមាន ក្រុម Lucky FC (តំណាងកម្ពុជា) និង ១ក្រុមទៀតមកពីប្រទេសថៃ។

យោងតាមទម្រង់នៃការប្រកួត ក្រុមទាំង៨ នឹងត្រូវបែងចែកជា ២ពូល ដោយប្រកួតជម្រុះសន្សំពិន្ទុរកយកក្រុមលេខ១ និងលេខ២ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមដែលបរាជ័យក្នុងវគ្គ ៤ក្រុមចុងក្រោយ នឹងទទួលបានចំណាត់ថ្នាក់លេខ៣ ស្ទួន ខណៈក្រុមឈ្នះនឹងត្រូវឡើងមកវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមជើងឯកតែមួយគត់។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា