ឃើញ E-Sports នៅកម្ពុជារីកចម្រើនខ្លាំងជាងមុន គ្រូក្រុម Valhalla ជំរុញកីឡាករក្ដោបឱកាសមាសនេះឱ្យជាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ឃើញ E-Sports នៅកម្ពុជារីកចម្រើនខ្លាំងជាងមុន គ្រូក្រុម Valhalla ជំរុញកីឡាករក្ដោបឱកាសមាសនេះឱ្យជាប់

កីឡាអេឡិចត្រូនិកនៅកម្ពុជាមានភាពរីកចម្រើនខ្លាំងជាងមុន ជាពិសេសការផ្គត់ផ្គង់ពីក្រុមដែលមានទាំង Team House ប្រមូលផ្ដុំកីឡាករ កីឡាការិនី ក្រោមការទំនុកបម្រុងយ៉ាងពេញលេញ។ នេះបើតាមការលើកឡើងពីលោក លោក សុគន្ធរាជ ឬឈ្មោះកីឡាអេឡិចត្រូនិក Mejojo ដែលជាគ្រូជំនួយក្រុម Valhalla។

អ្នកជំនាញរូបនេះរំឭកថា កាលនៅជាកីឡាករ៤ទៅ៥ឆ្នាំមុន កីឡាអេឡិចត្រូនិកក្នុងស្រុកមិនទាន់រីកចម្រើនដូចសព្វថ្ងៃទេ ដោយលោកថែមទាំងត្រូវចាយថវិកាផ្ទាល់ខ្លួនទៀតផង។

ហេតុដូចនេះហើយបានជាលោក Mejojo លើកចិត្តកីឡាករបច្ចុប្បន្នត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់អស់ពីសមត្ថភាពដើម្បីក្ដោបក្ដាប់ឱកាសមាសឱ្យបានខ្ជាប់ខ្ជួន។

Mejojo ធ្លាប់ប្រលូកជាកីឡាករ E-Sports តាំងពី MPL KH រដូវកាលទី១ ដោយបានឆ្លងកាត់ក្រុម Walker E Sports CFU និង ZD៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា