កីឡាករ កីឡាការិនី វាយសីក៏ត្រូវរត់ជាប្រចាំដើម្បីពង្រឹងកម្លាំងស៊ុហ្វ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

កីឡាករ កីឡាការិនី វាយសីក៏ត្រូវរត់ជាប្រចាំដើម្បីពង្រឹងកម្លាំងស៊ុហ្វ

លេងកីឡាវាយសីក៏ទាមទារឱ្យរត់ដេញសីច្រើនដូចកីឡាមួយចំនួនទៀតដែរ ដូច្នេះកីឡាករ កីឡាការិនី ត្រូវរត់យ៉ាងតិច៥គីឡូក្នុងមួយថ្ងៃដើម្បីពង្រឹងកម្លាំងស៊ុហ្វ។ នេះបើតាមការលើកឡើងពីលោក ពិសិដ្ឋ គ្រូបង្វឹកកីឡាវាយសី។

អ្នកជំនាញដដែលថ្លែងថា កីឡាករ កីឡាការិនី អាចរត់ពី៥ទៅ១០គីឡូក្នុងមួយថ្ងៃដើម្បីឱ្យបេះដូងធ្វើការបានច្រើន និងកម្លាំងស៊ុហ្វកាន់តែខ្លាំងដែលធ្វើឱ្យពេលរត់លើទីលានសី អ្នកលេងមិនងាយហត់។ ទន្ទឹមនឹងនេះ ការរត់ចម្ងាយច្រើនក៏ធ្វើឱ្យកម្លាំងកាន់តែខ្លាំងដូចគ្នា។ ដូច្នេះលោកចង់ណែនាំឱ្យកីឡាករ កីឡាការិនីវាយសី ត្រូវហាត់យកកម្លាំងស៊ុហ្វ និងកម្លាំងជើងឱ្យបានច្រើន។

ចំណែក កីឡាករ កីឡាការិនីថ្នាលវិញក៏អាចរត់២ទៅ៣គីឡូម៉ែត្របានដែរ។
ជាមួយគ្នានេះការពង្រឹងកដៃក៏សំខាន់ដូចគ្នាដើម្បីកីឡាករ កីឡាការិនីអាចបត់បែនបានស្រួល។

ដូច្នេះកីឡាករ កីឡាការិនី អាចសាកល្បងការចែករំលែកនេះបានដើម្បីពង្រឹងសមត្ថភាពឱ្យបានកាន់តែប្រសើរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា