ព្រោះតែចិត្តស្រលាញ់ យុវជនមីយ៉ាន់ម៉ា Pyae Phyo Paing មកធ្វើការនៅកម្ពុជា ហើយឆ្លៀតហាត់គុនខ្មែរ និងប្រដាល់សកល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ព្រោះតែចិត្តស្រលាញ់ យុវជនមីយ៉ាន់ម៉ា Pyae Phyo Paing មកធ្វើការនៅកម្ពុជា ហើយឆ្លៀតហាត់គុនខ្មែរ និងប្រដាល់សកល

មានរយៈពេល២ឆ្នាំមកហើយដែលយុវជន Pyae Phyo Paing បានចាកចេញពីប្រទេសកំណើតនៅប្រទេសមីយ៉ាន់ម៉ាមកបំពេញការងារនៅសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ។ ក្រៅពីការបំពេញការងារផ្ទាល់ខ្លួនយុវជនវ័យក្មេងរូបនេះបានឆ្លៀតចូលហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរនៅក្លិបមួយក្នុងសង្កាត់ទួលទំពូង និងបានប្រកួតកម្មវិធីកីឡាប្រដាល់ស្ម័គ្រចិត្ត InterClub និងការប្រកួតកម្រិតអាជីពទៀតផង។

Advertisement

Phyo Paing និយាយថា គេពិតជាស្រលាញ់កីឡាប្រដាល់គុនខ្មែរយ៉ាងខ្លាំងហេតុដូចនេះហើយបានជាគេខិតខំប្រឹងប្រែងហ្វឹកហាត់ និងឡើងប្រកួត ហើយនេះក៏ជាកីឡាដំបូងដែលរូបគេបានហ្វឹកហាត់។ មួយរយៈចុងក្រោយនេះ គេក៏បានបន្ថែមក្បាច់គុនមួយទៀត គឺកីឡាប្រដាល់សកលដោយចូលរួមហ្វឹកហាត់នៅសាលជម្រើសជាតិនាពហុកីឡដ្ឋានជាតិអូឡាំពិក។ គេបានឡើងបង្ហាញសមត្ថភាពលើកដំបូងលើសង្វៀនប្រដាល់សកលប្រចាំខែ Dragon the Golden Ring តទល់កីឡាករជម្រើសជាតិកម្ពុជា វណ្ណា លីហៀង ហើយចាញ់ពិន្ទុ។ Phyo Paing បានសរសើរពីសមត្ថភាពដ៏ល្អរបស់កីឡាករ វណ្ណា លីហៀង។
ក្រៅពីកីឡាប្រដាល់គុនខ្មែរ និងប្រដាល់សកល Phyo Paing និយាយថា គេក៏ចូលចិត្តកីឡាគុនចម្រុះ តេក្វាន់ដូ និង Kickboxing៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា