ចំណង់ចំណូលចិត្តទស្សនាភាពយន្ដ និងថតរូប ជាមូលហេតុកីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT គ្រី លីដែន រៀនជំនាញផ្សព្វផ្សាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ចំណង់ចំណូលចិត្តទស្សនាភាពយន្ដ និងថតរូប ជាមូលហេតុកីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT គ្រី លីដែន រៀនជំនាញផ្សព្វផ្សាយ

ដោយសារតែមានចំណង់ចំណូលចិត្តទស្សនាភាពយន្ដ និង ថតរូប កីឡាការិនីជម្រើសជាតិកម្ពុជាតេក្វាន់ដូ WT កម្ពុជា គ្រី លីដែន សម្រេចចិត្តរៀនជំនាញទាក់ទងទៅនឹងផ្នែកផ្សព្វផ្សាយនៅមហាវិទ្យាល័យ។

Advertisement

យុវតីមានកំណើតនៅខេត្តបាត់ដំបងរំឭកថា ចូលចិត្តការរចនារូបភាពតាំងពីមុនចូលរៀននៅមហាវិទ្យាល័យម្ល៉េះ និងរចនាតាមទូរសព្ទលេងៗខ្លួនឯង ហើយក្រោយមកពេលក៏រៀនតាមរៀមច្បងចេះកាត់តាមកុំព្យូទ័រ និងឈានទៅរៀនថតរូបថែមទៀត។

កីឡាការិនីទម្ងន់-49គីឡូក្រាមលើកឡើងថា ដោយសារតែចំណង់ចំណូលចិត្ត និងជំនាញទាំងនេះ នាងបំណងចង់ធ្វើការផ្នែកផ្សព្វផ្សាយ ឬអាចទាក់ទងទៅនឹង digital marketing ព្រោះសុទ្ធតែត្រូវការចំណេះដឹងពាក់ព័ន្ធនឹងការថត និងរចនារូបភាព។ ទន្ទឹមនឹងនេះ សព្វថ្ងៃលីដែន ក៏បានឆ្លៀតទទួលការងារក្រៅម៉ោងផ្នែករចនារូបភាព និងថតរូបខ្លះដែរដើម្បីសម្រួចបទពិសោធ។

គ្រី លីដែន ចាប់ផ្ដើមហ្វឹកហាត់កីឡាតេក្វាន់ដូ រយៈពេល៨ឆ្នាំមកហើយ ដោយសារតែមានការណែនាំពីមិត្តភក្ដិ ហើយក៏កាន់តែស្រលាញ់កីឡាមួយនេះ និងបានប្រឹងប្រែងព្យាយាមហ្វឹកហាត់រហូតទទួលបានសមិទ្ធផលល្អៗជាហូរហែ។ លុះដល់ឆ្នាំ២០២១ និស្សិតឆ្នាំទី៣រូបនេះបានជាប់ជម្រើសជាតិរហូតដល់សព្វថ្ងៃ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា