ឆ្លៀតពីការជូនកូនហ្វឹកហាត់រាល់ថ្ងៃ អ្នកស្រី ជីវ គីមហ៊ាន់ ស្ម័គ្រចិត្ត បង្រៀនភាសាអង់គ្លេសដល់យុវជនថ្នាលប្រដាល់សកលនៅស្តាតអូឡាំពិកដោយឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ឆ្លៀតពីការជូនកូនហ្វឹកហាត់រាល់ថ្ងៃ អ្នកស្រី ជីវ គីមហ៊ាន់ ស្ម័គ្រចិត្ត បង្រៀនភាសាអង់គ្លេសដល់យុវជនថ្នាលប្រដាល់សកលនៅស្តាតអូឡាំពិកដោយឥតគិតថ្លៃ

នេះជាការបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃពីអ្នកស្រី ជីវ គីមហ៊ាន់ ដល់យុវជនថ្នាលប្រដាល់សកលនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

Advertisement

ដោយសារតែធ្លាប់ទទួលបានឱកាសសិក្សាភាសាអង់គ្លេស និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃកាលពីក្មេងដែរនោះ អ្នកស្រី ជីវ គីមហ៊ាន់ បានឆ្លៀតពីការជូនកូនស្រីទៅហ្វឹកហាត់កីឡាប្រដាល់សកលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ជួយបង្រៀនភាសាអង់គ្លេសដល់យុវជនថ្នាលកីឡាប្រដាល់សកលដោយឥតគិតថ្លៃរៀងរាល់ល្ងាច។

បុគ្គលិកឯកជនមានលំនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា បានផ្ដើមបង្រៀនភាសាអង់គ្លេសដល់យុវជនថ្នាលក្នុងពីខែកុម្ភៈ ឆ្នាំ២០២ នេះបញ្ជាក់ថា បានបង្រៀនលើមូលដ្ឋានគ្រឹះមួយចំនួនក្នុងការសន្ទនា ដើម្បីឱ្យយុវជនថ្នាលទាំងអស់អាចនិយាយបាន ព្រោះភាសាអង់គ្លេសពិតជាសំខាន់នៅពេលពួកគេត្រូវប្រកួតជាលក្ខណៈអន្តរជាតិ។

យុវជន សុផាត ហ្វឹកហាត់កីឡាប្រដាល់សកលរយៈពេល៣ឆ្នាំមកហើយ ហើយបច្ចុប្បន្នរៀនថ្នាក់ទី៦ តែមិនធ្លាប់រៀនភាសាអង់គ្លេសពីមុនមកទេ។ គេពិតជាសប្បាយចិត្តដែលមានឱកាសរៀនភាសាអង់គ្លេស។

មិនខុសពីយុវជន សុផាត ទេ គឺយុវជនសំណាង ក៏បានបង្ហាញពីភាពរីករាយដូចគ្នា និងថា ពិតជាសំខាន់ក្នុងការទទួលបានចំណេះដឹងភាសាអង់គ្លេស។

ជាមួយគ្នានេះ លោកគ្រូ ជ័យ ណារ៉ា គ្រូបង្គោលក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាអះអាងសប្បាយចិត្តចំពោះការរួមចំណែកពីអ្នកស្រី ជីវ គីមហ៊ាន់ ដែលជាបុគ្គលទី១បានចូលមកជួយបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់កូនសិស្សរបស់លោក។

អ្នកស្រី ជីវ គីមហ៊ាន់ បញ្ជាក់ថា ទៅថ្ងៃមុន ប្រសិនបើអ្នកស្រីមិនបានជូនកូនមកហ្វឹកហាត់កីឡាប្រដាល់សកលទៀត អ្នកស្រី នៅតែបន្តជួយបង្រៀនដល់យុវជនថ្នាលទាំងអស់នេះដដែល ដោយអាចធ្វើឡើងតាមរយៈតេឡេក្រាមជាដើម៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា