កីឡាបាល់ទាត់ធ្វើឱ្យសិស្សបឋមសិក្សាស្រះស្រង់ខេត្តសៀមរាប៣រូបមានឱកាសជិះយន្ដហោះទៅក្រៅប្រទេសលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

កីឡាបាល់ទាត់ធ្វើឱ្យសិស្សបឋមសិក្សាស្រះស្រង់ខេត្តសៀមរាប៣រូបមានឱកាសជិះយន្ដហោះទៅក្រៅប្រទេសលើកដំបូង

សិស្សានុសិស្សសាលាបឋមសិក្សាស្រះស្រង់ខេត្តសៀមរាប ចំនួន៣រូបទទួលបានឱកាសជិះយន្ដហោះទៅក្រៅប្រទេសជាលើកដំបូង ដោយពួកគេត្រូវបានអង្គការ Happy Football Cambodia Australia ជ្រើសរើសចូលរួមក្រុមកីឡាបាល់ទាត់យុវតីអាយុក្រោម១៦ឆ្នាំនឹងចូលរួមការប្រកួតបាល់ទាត់ JSSL 7s នៅប្រទេសសិង្ហបុរីនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី ០២ រហូតដល់ថ្ងៃអាទិត្យ ទី ០៥ ខែមេសា ឆ្នាំ ២០២៦។

Advertisement

HFCA បានជ្រើសរើសកីឡាការិនីចំនួនបួនរូបក្នុងចំណោមកីឡាការិនីទាំងដប់រូបមកពីអង្គការដៃគូរបស់ខ្លួន គឺអង្គការ មូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ កីឡាការិនីដែលចូលរួមចំនួនប្រាំមួយរូបទៀត មកពីអង្គការដៃគូរបស់ខ្លួន គឺអង្គការ Build your Future Today ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ អ្នកទាំង៦មកពីភូមិចំនួនពីរក្នុងខេត្តសៀមរាប គឺភូមិអូររូង និងភូមិស្រះស្រង់។

លោក Paraic Grogan ស្ថាបនិកអង្គការ HFCA ថ្លែងថា អង្គការរបស់លោកមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលក្រុមបាល់ទាត់នារីរបស់យើង នឹងទទួលបានបទពិសោធន៍ក្នុងការប្រកួតបាល់ទាត់ដ៏អស្ចារ្យមួយនៅក្នុងប្រទេសសិង្ហបុរីដ៏ស្រស់ស្អាត។ យើងសង្ឃឹមថាពួកគេនឹងក្លាយជាគំរូមួយជំរុញលើកទឹកចិត្តដល់ក្មេងស្រីកម្ពុជាដទៃទៀតឱ្យលេងបាល់ទាត់”។

សូមជម្រាបថា ក្រៅពីអ្នកទាំង៣ខាងលើក៏នៅមានកីឡាការិនី៤រូបផ្សេងទៀតដែរមកពីខេត្តសៀមរាបដូចគ្នាដែលទទួលបានឱកាសទៅក្រៅប្រទេសជាលើកដំបូង៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា