ស្ថិតិគួរព្រួយបារម្ភរបស់ Vinicius ខណៈ Diomande កំពុងធ្វើបានល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ស្ថិតិគួរព្រួយបារម្ភរបស់ Vinicius ខណៈ Diomande កំពុងធ្វើបានល្អ

៦ប្រកួតចុងក្រោយ គ្មានគ្រាប់បាល់ ឬ assist សូម្បីមួយគ្រាប់!

ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Vinícius Júnior កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតមួយ ក្នុងអាជីពរបស់ខ្លួននៅក្លឹប Real Madrid ដោយរូបគេបានបាត់បង់ភាពលេចធ្លោ និងឥទ្ធិពលលើទីលាន ដែលធ្លាប់ជាចំណុចខ្លាំងកាលពីមុន។

តួយ៉ាងក្នុងប្រកួត UEFA Champions League កាលពីយប់មិញនេះ នៅទឹកដីប្រទេសក្រិក ទល់នឹងក្រុម AEK Athens រូបគេហាក់ពុំបានបង្ហាញគុណផលគួរចាប់អារម្មណ៍នោះឡើយ ឲ។ កាលពីឆ្នាំមុន ក្នុងដំណើរទៅប្រកួតលើទឹកដីក្រិកដូចគ្នានេះ Vinícius បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Kylian Mbappé ស៊ុតបញ្ចូលទីបាន ពីរលើក យ៉ាងល្អឥតខ្ចោះ ក្នុងការយកឈ្នះ Olympiacos។ ប៉ុន្តែលើកនេះ នៅក្នុងកីឡដ្ឋាន AEK Arena រូបគេស្ទើរតែមិនមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ ដែលនេះអាចជាក្ដីបារម្ភមួយចំពោះឱកាសបង្ហាញខ្លួនរបស់រូបគេស្របពេលមិត្តរួមក្រុមផ្សេងទៀតកំពុងធ្វើបានល្អ។

ផ្អែកលើទិន្នន័យស្ថិតិពីការប្រកួតទល់នឹង AEK Athens បានបង្ហាញពីភាពទន់ខ្សោយយ៉ាងច្បាស់របស់ Vinícius៖

គេប៉ះបាល់បានត្រឹមតែ ៤៨ លើកប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតក្នុងចំណោមកីឡាករជម្រើស ១១ នាក់ដំបូង (លើកលែងតែអ្នកចាំទី Thibaut Courtois) និងបានបាត់បង់ការគ្រប់គ្រងបាល់រហូតដល់ ១១ លើក។

គេឈ្នះការប្រជែងបាល់បានតែ ២ លើកប៉ុណ្ណោះ ក្នុងចំណោម ៧ លើក ហើយការស៊ុតទាំង ៣ ជើងរបស់គេ មិនចំគោលដៅសូម្បីតែម្ដង ។

រូបគេមិនអាចញាក់បាល់ប្រជែងយកឈ្នះគូប្រកួតបានសោះ នៅក្នុងការប្រកួត Champions League បីប្រកួតជាប់ៗគ្នា។

បច្ចុប្បន្ន Vinícius បានឆ្លងកាត់ ៦ ប្រកួតជាប់ៗគ្នាដោយគ្មានការស៊ុតបញ្ចូលទី ឬ Assist សូម្បីតែមួយលើក ដែលជាកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មានគិតចាប់តាំងពីរដូវកាល ២០២២-២៣ មក នេះបើយោងតាមទិន្នន័យរបស់អ្នកសារព័ត៌មាន Pedro Martín។ គេទើបតែរកបាន ១ គ្រាប់គត់ក្នុងរដូវកាលនេះ កាលពី ៧០ ថ្ងៃមុន ក្នុងការប្រកួតទល់នឹង Real Sociedad ក្នុងពាន LaLiga និង assist បាន ៣ លើកប៉ុណ្ណោះ។

ខណៈពេលដែល Vinícius កំពុងបាត់បង់ភាពជឿជាក់ កីឡាករក្មេងកូឌីវ័រ Yan Diomande បែរជាកំពុងមានភាពលេចធ្លោ និងដើរតួជាកម្លាំងចលករដ៏សំខាន់របស់ក្រុមទៅវិញ ដោយក្នុងការប្រកួតនោះ Diomande អាចញាក់បាល់ជោគជ័យ ៤ លើក ក្នុងចំណោម ៧ លើក ទោះបីជាត្រូវប្ដូរទៅលេងនៅស្លាបស្តាំក៏ដោយ។

ទោះយ៉ាងណាក្ដី លោក José Mourinho អ្នកចាត់ការ Real Madrid បាននិយាយការពារខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត។

លោកថា៖ «Vinícius លេងបានក្នុងកម្រិតមួយល្មមទទួលយកបាន (Acceptable) តែមិនទាន់ដល់កម្រិតអស្ចារ្យនោះទេ។ ប៉ុន្តែក្រុមទាំងមូលក៏មិនទាន់លេងបានដល់កម្រិតអស្ចារ្យដូចគ្នា ហើយការស្ថិតក្នុងកម្រិតបែបនេះ Vinícius បានបំពេញភារកិច្ចរបស់គេបានយ៉ាងល្អ។ បន្ទាប់មក ខ្ញុំប្រកាសផ្លាស់ប្តូរកីឡាករ គឺដោយសារតែខ្ញុំត្រូវការភាពប្រសើរឡើង នៅលើទីលាន»។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា