លើសពីលទ្ធផលចាញ់ឈ្នះ! ទម្លាប់រើសសំរាមដ៏ថ្លៃថ្នូររបស់អ្នកគាំទ្រជប៉ុន ធ្វើឱ្យ FIFA ចេញមុខបង្ហោះវីដេអូសរសើរចំពោះមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លើសពីលទ្ធផលចាញ់ឈ្នះ! ទម្លាប់រើសសំរាមដ៏ថ្លៃថ្នូររបស់អ្នកគាំទ្រជប៉ុន ធ្វើឱ្យ FIFA ចេញមុខបង្ហោះវីដេអូសរសើរចំពោះមុខ

លើសពីលទ្ធផលចាញ់ឈ្នះ! ទម្លាប់រើសសំរាមដ៏ថ្លៃថ្នូររបស់អ្នកគាំទ្រជប៉ុន ធ្វើឱ្យ FIFA ចេញមុខបង្ហោះវីដេអូសរសើរចំពោះមុខ

ក្រោយការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គចែកពូល (ពូល F) នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលក្រុមជម្រើសជាតិជប៉ុនបានវាយបកតាមស្មើហូឡង់ក្នុងលទ្ធផល ២-២ កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ សកម្មភាពដ៏គួរឱ្យកោតសរសើរមួយបានកើតឡើងនៅក្នុងកីឡដ្ឋាន។ នោះគឺក្រុមអ្នកគាំទ្រជប៉ុនបានស្ម័គ្រចិត្តដើររើសនិងសម្អាតសំរាមនៅក្នុងកីឡដ្ឋាន ដែលទង្វើនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងខ្លាំង។

Advertisement

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន បង្ហាញពីសកម្មភាពអ្នកគាំទ្រជប៉ុនកំពុងរើសកំទេចកំទី និងកាកសំណល់នានាដាក់ក្នុងថង់ ព្រមទាំងបានភ្ជាប់ជាមួយសារកោតសរសើរ និងសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះពួកគេផងដែរ។

អ្នកគាំទ្រជប៉ុនម្នាក់បានពន្យល់ពីមូលហេតុនៅពីក្រោយសកម្មភាពនេះថា៖ «វាជាវប្បធម៌របស់យើង ហើយវាក៏ជាការផ្តល់តម្លៃ និងការគោរពចំពោះអ្វីៗគ្រប់យ៉ាង មិនថាជាកីឡាករ អ្នកគាំទ្រដទៃទៀត ឬកីឡដ្ឋាននោះទេ។ យើងមានកិត្តិយសណាស់ដែលបានមកទីនេះ ដូចនេះយើងមិនចង់បន្សល់ទុកនូវភាពរញ៉េរញ៉ៃ ហើយចាកចេញទៅដោយគ្មានការទទួលខុសត្រូវឡើយ។»

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលពិភពលោកបានឃើញរូបភាពដ៏ទាក់ទាញបែបនេះពីសំណាក់ជនជាតិជប៉ុន។ ទម្លាប់នៃការរក្សាវិន័យខ្ពស់ និងស្មារតីស្រឡាញ់បរិស្ថានរបស់ពួកគេ តែងតែស្តែងឡើងនៅគ្រប់ព្រឹត្តិការណ៍កីឡាធំៗ ញាំងឱ្យពួកគេក្លាយជានិមិត្តរូបនៃអ្នកគាំទ្រគំរូក្នុងពិភពបាល់ទាត់ និងបានផ្ញើសារយ៉ាងសំខាន់ទៅកាន់មនុស្សគ្រប់គ្នាថា បាល់ទាត់មិនមែនមានត្រឹមតែការឈ្នះ ឬចាញ់នៅលើទីលាននោះទេ ប៉ុន្តែវាជាការរួមបញ្ចូលនូវសីលធម៌រស់នៅផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា