គ្រូជម្រើសជាតិសេះកម្ពុជា ៖ ឱកាសធ្វើម្ចាស់ផ្ទះ FEI SEA Youth Cup នៅទឹកដីកម្ពុជាគឺជាសញ្ញាណវិជ្ជមានថ្មីសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូជម្រើសជាតិសេះកម្ពុជា ៖ ឱកាសធ្វើម្ចាស់ផ្ទះ FEI SEA Youth Cup នៅទឹកដីកម្ពុជាគឺជាសញ្ញាណវិជ្ជមានថ្មីសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ

គ្រូជម្រើសជាតិសេះកម្ពុជា ៖ ឱកាសធ្វើម្ចាស់ផ្ទះ FEI SEA Youth Cup នៅទឹកដីកម្ពុជាគឺជាសញ្ញាណវិជ្ជមានថ្មីសម្រាប់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ

ជាលើកដំបូងរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជិះសេះលើពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ (FEI SEA Youth Cup) លើកទី៣ ឆ្នាំ២០២៥ ដោយមានអត្តពលិក ៨ប្រទេសចូលរួម ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នៅទីលានក្លិបជិះសេះ Genius resort រាជធានីភ្នំពេញ។

Advertisement

ក្នុងនោះលោក សាត សាវីត គ្រូក្រុមជម្រើសជាតិថ្នាលកីឡាជិះសេះកម្ពុជា និងជាគ្រូបង្វឹកប្រចាំក្លិប Genius បានថាការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយនេះចេញជារូបរាងគឺអាចបញ្ជាក់បានថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមានសមត្ថភាពគ្រប់គ្រាន់ ហើយក៏ជាបទពិសោធន៍ដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការវាស់ស្ទង់ជាមួយបណ្ដាប្រទេសក្នុងតំបន់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសកាន់តែប្រសើរ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមតែម្ដង។

សូមបញ្ជាក់ថា ការប្រកួតកីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ លើកទី៣ រយៈពេល ៣ថ្ងៃ នៅទីលានក្លិបជិះសេះ Genius resort នេះ បើកឱ្យមហាជន ពិសេសអ្នកស្នេហាវិស័យកីឡាជិះសេះអាចចូលរួមទស្សនាដោយសេរី៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា