កីឡាករកីឡាការិនីហែលទឹកប្រេស៊ីលជាគូស្នេហ៍នឹងគ្នាត្រូវថ្នាក់ដឹកនាំបញ្ជូនទៅផ្ទះវិញក្រោយបាត់ពីភូមិកីឡាមួយយប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

កីឡាករកីឡាការិនីហែលទឹកប្រេស៊ីលជាគូស្នេហ៍នឹងគ្នាត្រូវថ្នាក់ដឹកនាំបញ្ជូនទៅផ្ទះវិញក្រោយបាត់ពីភូមិកីឡាមួយយប់

គណៈកម្មាធិការអូឡាំពិកប្រេស៊ីលបានដកសិទ្ធិកីឡាការិនីហែលទឹក Ana Carolina Vieira ពីការចូលរួមក្នុងកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤។

Advertisement

សារព័ត៌មាន Globo បានផ្សាយថា Vieira ត្រូវបានបណ្តេញចេញពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ហើយបានហោះទៅផ្ទះវិញកាលពីថ្ងៃទី២៧ ខែកក្កដា បន្ទាប់ពីនាងត្រូវបានគេរកឃើញថាបានលួចចេញពីភូមិអត្តពលិកដើម្បីទៅជួបមិត្តប្រុសរបស់នាងពេញមួយយប់។

បន្ទាប់ពីត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពនេះ កីឡាករហែលទឹកវ័យ ២២ឆ្នាំរូបនេះប្រើពាក្យមិនសមរម្យដល់សមាជិកគណៈកម្មាធិការអូឡាំពិកប្រេស៊ីលទៀតផង។ មិត្តប្រុសរបស់នាងដែលជាកីឡាករហែលទឹក Gabriel Santos ក៏បានទទួលជោគវាសនាដូចគ្នា។

គណៈកម្មាធិការអូឡាំពិកប្រេស៊ីលបាននិយាយថា Vieira មានអាកប្បកិរិយា “មិនគោរព រឹងរូស និងល្មើសវិន័យ។ កីឡាការិនីហែលទឹករូបនេះបានប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤រួចហើយ តែមិនបានជោគជ័យទេក្នុងការប្រកួតហែលសេរី 4×100 ម៉ែត្រ។
អត្តពលិកប្រេស៊ីលទាំងពីរនាក់បានឡើងយន្តហោះត្រឡប់ទៅផ្ទះវិញភ្លាមៗក្រោយពេលកើតហេតុ។ សហព័ន្ធកីឡាហែលទឹកប្រេស៊ីលក៏បានបញ្ជាក់ដែរថា ខ្លួននឹងចេញការពិន័យបន្ថែមចំពោះអ្នកហែលទឹកទាំងពីរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា