កម្ពុជាត្រៀមបើកជើងហោះហើរថ្មីទៅកាន់ប្រទេសមួយចំនួន ដើម្បីជំរុញវិស័យទេសចរណ៍នៅឆ្នាំក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាត្រៀមបើកជើងហោះហើរថ្មីទៅកាន់ប្រទេសមួយចំនួន ដើម្បីជំរុញវិស័យទេសចរណ៍នៅឆ្នាំក្រោយ

កម្ពុជាត្រៀមបើកជើងហោះហើរថ្មីទៅកាន់ប្រទេសមួយចំនួន ដើម្បីជំរុញវិស័យទេសចរណ៍នៅឆ្នាំក្រោយ

កម្ពុជា នឹងបើកជើងហោះហើរថ្មីជាមួយបណ្ដាប្រទេសមួយចំនួន នៅឆ្នាំ២០២៧ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅថ្ងៃសុក្រទី២០​ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
 
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ជើងហោះហើរថ្មី និងជើងហោះហើរដែលនឹងបើកដំណើរការឡើងវិញក្នុងឆ្នាំថ្មីនេះ រួមមាន៖ ប្រទេសវៀតណាម (ទីក្រុងញ៉ាត្រាង ដាណាំង កោះត្រល់ និងទីក្រុងហូជីមិញ), ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ, ទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា, ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងក្វាងចូវ ប្រទេសចិន។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ក៏បានគូសបញ្ជាក់បន្ថែមថា នាពេលខាងមុខនេះ នឹងមានការតភ្ជាប់ជើងហោះហើរ សេអ៊ូល–សៀមរាប និង ភ្នំពេញ–វៀងចន្ទន៍ ផងដែរ។ ជាក់ស្ដែង ជើងហោះហើរត្រង់ ក្វាងចូវ–សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយហោះហើរចំនួន ៣ជើងក្នុងមួយសប្តាហ៍។
 
បើតាមមន្រ្តីជាន់ខ្បស់អាកាសចរណ៍ស៊ីវិល ការតភ្ជាប់ជើងហោះហើរថ្មីទាំងនេះ បង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ លើវិស័យអាកាសចរណ៍កម្ពុជា និងជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសនៅខេត្តសៀមរាប។
 
សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានជើងហោះហើរចេញចូលទ្វេទិសចំនួន ៥ម៉ឺន១ពាន់ជើង ថយចុះ ២% បើធៀបនឹងរយៈពេល ១០ខែ ឆ្នាំ២០២៥។
 
ក្នុងចំណោមនោះ មានអ្នកដំណើរចេញចូលទ្វេទិសជាង ៥លាននាក់ ថយចុះ ១១% និងទំនិញតាមផ្លូវអាកាសចេញចូលទ្វេទិសចំនួនជាង ៨ម៉ឺន ៥ពាន់តោន កើនឡើង ១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា