AirAsia Cambodia ត្រៀមចាប់រង្វាន់លើកទី១ ក្នុងឱកាសអបអរសាទរគម្រប់ខួប ៣ឆ្នាំ «Cheers to 3 Years» នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយរង្វាន់ដ៏អស្ចារ្យជាច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
AirAsia Cambodia ត្រៀមចាប់រង្វាន់លើកទី១ ក្នុងឱកាសអបអរសាទរគម្រប់ខួប ៣ឆ្នាំ «Cheers to 3 Years» នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយរង្វាន់ដ៏អស្ចារ្យជាច្រើន

AirAsia Cambodia ត្រៀមចាប់រង្វាន់លើកទី១ ក្នុងឱកាសអបអរសាទរគម្រប់ខួប ៣ឆ្នាំ «Cheers to 3 Years» នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយរង្វាន់ដ៏អស្ចារ្យជាច្រើន

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ – AirAsia Cambodia ត្រៀមរៀបចំកម្មវិធីចាប់រង្វាន់លើកទី១ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១២ៈ០០ ថ្ងៃត្រង់ ដោយផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Fly AirAsia ដើម្បីស្វែងរកអតិថិជនមានសំណាង ដែលនឹងក្លាយជាម្ចាស់រង្វាន់ដ៏អស្ចារ្យជាច្រើន ក្នុងឱកាសអបអរសាទរគម្រប់ខួប ៣ឆ្នាំ «Cheers to 3 Years»។

កម្មវិធីចាប់រង្វាន់នេះ នឹងប្រព្រឹត្តទៅក្រោមការគាំទ្រ និងចូលរួមពីបណ្តាដៃគូសហការឈានមុខរបស់ AirAsia Cambodia ដែលបានរួមចំណែកផ្តល់ជូនរង្វាន់ដ៏ពិសេសជាច្រើន ដើម្បីថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រ និងជ្រើសរើស ធ្វើដំណើរជាមួយ AirAsia Cambodia។

ការចាប់រង្វាន់លើកទី១ នេះ នឹងស្វែងរកអតិថិជនមានសំណាង ដែលបានកក់សំបុត្រ និងធ្វើដំណើរអំឡុងថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ស្របតាមលក្ខខណ្ឌនៃកម្មវិធី ដើម្បីឈ្នះរង្វាន់ផ្សេងៗ ដែលមានសរុបទាំងអស់ ១៨រង្វាន់ ក្នុងនោះរួមមាន៖

● សំបុត្រយន្តហោះទៅ-មក ទៅកាន់ទីក្រុងកូឡាឡាំពួរ ចំនួន ៤រង្វាន់ ដែលអ្នកឈ្នះម្នាក់នឹងទទួលបាន ២សំបុត្រ។

● សំបុត្រទូកល្បឿនលឿន ពីក្រុងព្រះសីហនុទៅកោះរ៉ុង ពីក្រុមហ៊ុន GTVC Speedboat Cambodia រួមជាមួយកញ្ចប់ស្នាក់នៅ ១យប់ នៅសណ្ឋាគារ Wonderland Suites & Resort ចំនួន ១រង្វាន់។

● ប័ណ្ណភេសជ្ជៈឥតគិតថ្លៃពីហាងកាហ្វេ Tube ចំនួន ៣រង្វាន់ ដែលអ្នកឈ្នះម្នាក់នឹងទទួលបាន ៩០ប័ណ្ណ។

● កញ្ចប់ស្នាក់នៅ ៤យប់ នៅសណ្ឋាគារ Citadines Flatiron Phnom Penh ឬ Somerset Norodom Phnom Penh ដោយឥតគិតថ្លៃ ចំនួន ៧រង្វាន់។

● ទូរស័ព្ទ iPhone 17 Pro Max ដ៏ថ្មីសន្លាង ចំនួន ២រង្វាន់ ពីក្រុមហ៊ុន Smart Axiata។

● រង្វាន់ធំ ម៉ូតូ Vespa S 125cc ស៊េរីថ្មី ឆ្នាំ២០២៦ ចំនួន ១រង្វាន់ រួមជាមួយសំបុត្រយន្តហោះទៅ-មក ទៅកាន់ទីក្រុងកូឡាឡាំពួរ ចំនួន ២សំបុត្របន្ថែមទៀត។

កម្មវិធីចាប់រង្វាន់នេះ នឹងផ្តល់រង្វាន់ដ៏ច្រើនអស្ចារ្យជាបន្តបន្ទាប់ ជាមួយការចាប់រង្វាន់លើកទី២ និងលើកទី៣ ជាមួយនឹងការផ្តល់រង្វាន់សរុបចំនួន ៥៥រង្វាន់ សម្រាប់ការចាប់ឆ្នោតទាំង ៣លើក ដែលរួមមាន៖ ម៉ូតូ Vespa S 125cc ចំនួន ២រង្វាន់, ទូរស័ព្ទ iPhone 17 Pro Max ចំនួន ៨រង្វាន់, សំបុត្រយន្តហោះទៅ-មក ចំនួន ៣០សំបុត្រ សម្រាប់គោលដៅដ៏ពេញនិយមដូចជា ទីក្រុងកូឡាឡាំពួរ សេអ៊ូល តូក្យូ និងស៊ីដនី, ប័ណ្ណភេសជ្ជៈឥតគិតថ្លៃ ពីហាងកាហ្វេ Tube សរុបចំនួន ២៧០ប័ណ្ណ, ប័ណ្ណស្នាក់នៅសណ្ឋាគារ Citadines Flatiron Phnom Penh ឬ Somerset Norodom Phnom ដោយឥតគិតថ្លៃ, សំបុត្រទូកល្បឿនលឿនពីក្រុមហ៊ុន GTVC Speedboat Cambodia សរុបចំនួន ៥សំបុត្រ រួមជាមួយកញ្ចប់ស្នាក់នៅសណ្ឋាគារ Wonderland Suite and Resort, និងរង្វាន់ធំជាខុនដូប្រភេទ Studio ចំនួន ១រង្វាន់។ គួរបញ្ជាក់ផងដែរថា សំបុត្រយន្តហោះទៅ-មក ចំនួន ៣០សំបុត្រ ដែលនឹងផ្តល់ជូនមិនរាប់បញ្ចូលសំបុត្របន្ថែមដែលភ្ជាប់ជាមួយ រង្វាន់ធំនោះទេ។

កុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់កម្មវិធីចាប់រង្វាន់ស្វែងរកអ្នកឈ្នះលើកទី១ នេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Fly AirAsia និងចែករំលែកព័ត៌មាននេះទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាដៃគូធ្វើដំណើរ ដើម្បីចូលរួមអបអរសាទរ និងរង់ចាំមើលថាតើអ្នកណានឹងក្លាយជាម្ចាស់រង្វាន់។
សម្គាល់៖

● លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ https://www.airasia.com/aa/pdf/campaign/Cheers-To-3-Years-Lucky-Draw-tnc.pdf

● ផលិតផលដែលបានបង្ហាញ គឺសម្រាប់គោលបំណងផ្សព្វផ្សាយតែប៉ុណ្ណោះ។
Landing Page: https://www.airasia.com/campaigns/cheers-to-3-years/km/kh/

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា