រដ្ឋាភិបាលនឹងដាក់ទិសដៅលែងឲ្យសិស្សប្រើទូរស័ព្ទដៃក្នុងសាលារដ្ឋទាំងអស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលនឹងដាក់ទិសដៅលែងឲ្យសិស្សប្រើទូរស័ព្ទដៃក្នុងសាលារដ្ឋទាំងអស់

រដ្ឋាភិបាលនឹងដាក់ទិសដៅលែងឲ្យសិស្សប្រើទូរស័ព្ទដៃក្នុងសាលារដ្ឋទាំងអស់

ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យមានការដាក់កំហិតទៅលើសិស្សនៅសាលារដ្ឋទាំងអស់កុំឲ្យប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ លើកលែងតែមានការអនុញ្ញាតពីគ្រូបង្រៀន។

ការជំរុញនេះធ្វើឡើងនាឱកាសសម្ដេចអញ្ជើញ​ជា​អធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ សម្តេចបញ្ជាក់ថា មានតែមុខវិជ្ជាដែលគ្រូអនុញ្ញាតឲ្យធ្វើការស្រាវជ្រាវប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតឲ្យប្រើទូរស័ព្ទដៃក្នុងថ្នាក់បាន។

សម្ដេចធិបតីបញ្ជាក់ថា ​ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការខាងលើនេះ ២ឆ្នាំមកហើយ តែការអនុវត្តនៅមិនទាន់មានភាពប្រសើរនៅឡើយ។ បើតាមសម្តេច ការហាមប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀន គឺដើម្បីឱ្យសិស្សផ្តោតអារម្មណ៍ទៅលើការសិក្សា ដើម្បីទទូលលទ្ធផលល្អគ្រប់ៗគ្នាពេលប្រឡងបញ្ចប់ការសិក្សាក្រោយរៀនសូត្ររយៈពេល១២ឆ្នាំ។ 

លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកជំនាញទស្សនៈវិជ្ជា និងឃ្លាំមើលសង្គម នៅរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រចំពោះការដាក់កំហិតនេះ និងសង្កត់ធ្ងន់ថា សិស្សនៅថ្នាក់កាន់តែតូច គឺកាន់តែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទូរស័ព្ទដៃនេះ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត មានបណ្ដាប្រទេសជាង ១០០នៅក្នុងពិភពលោកបានដាក់កំហិតមិនឲ្យសិស្សប្រើប្រាស់ទូរ​ស័ព្ទដៃនៅម៉ោងសិក្សា ដូចជា សិង្ហបុរី ចិន អាមេរិក និងថ្មីៗនេះមានប្រទេសអូស្រ្តាលីជាដើម៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា