ទេសាភិបាលធនាគារជាតិ៖ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងចាំបាច់ត្រូវទទួលបានសេវាហិរញ្ញវត្ថុសមស្រប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសាភិបាលធនាគារជាតិ៖ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងចាំបាច់ត្រូវទទួលបានសេវាហិរញ្ញវត្ថុសមស្រប

ទេសាភិបាលធនាគារជាតិ៖ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងចាំបាច់ត្រូវទទួលបានសេវាហិរញ្ញវត្ថុសមស្រប

ភ្នំពេ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ស្ត្រីកម្ពុជាដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុង សេដ្ឋកិច្ចជាតិ ចាប់តាំងពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ រហូតដល់ការប្រកបអាជីវកម្ម កសិកម្ម និងពាណិជ្ជកម្ម។ ដូច្នេះ ការផ្តល់លទ្ធភាព ឱ្យស្ត្រីទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសមស្រប គឺជាកត្តាចាំបាច់បំផុតដើម្បីទ្រទ្រង់ និងពង្រឹងសកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់។

នៅក្នុង «សិក្ខាសាលា និងកិច្ចពិភាក្សាស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា» កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតអូស្ត្រាលី និងអង្គការដៃគូអភិវឌ្ឍន៍នានា លោកជំទាវបណ្ឌិត ទេសាភិបាល បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល និងសេវាធនាគារចល័តនៅកម្ពុជា ដែលបានកាត់បន្ថយឧបសគ្គយ៉ាងច្រើន ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា លោកជំទាវបានសង្កត់ធ្ងន់ថា៖ការទទួលបានសេវាតែមួយមុខ គឺមិនទាន់គ្រប់ គ្រាន់នោះទេ។ បរិយាបន្នហិរញ្ញវត្ថុពិតប្រាកដ ទាមទារឱ្យស្ត្រីអាចប្រើប្រាស់សេវាទាំងនេះប្រកបដោយប្រសិទ្ធភាព មានសមត្ថភាពសម្រេច ចិត្តផ្នែកហិរញ្ញវត្ថុផ្អែកលើព័ត៌មានច្បាស់លាស់ ចេះគ្រប់គ្រងហានិភ័យ និងបង្កើតសុខុមាលភាពហិរញ្ញវត្ថុរឹងមាំសម្រាប់គ្រួសារ»។

ចំណែកលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា បរិយាបន្នហិរញ្ញវត្ថុជាអាទិភាពស្នូលក្នុងផែនការ​យុទ្ធសាស្ត្រ «នារីរតនៈទី៦»។ លោកជំទាវបានមានប្រសាសន៍ថា គោលដៅធំរបស់ក្រសួងគឺមិនត្រឹមតែនាំស្ត្រីឱ្យចូលក្នុង​ប្រព័ន្ធហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុឆ្លើយតប និងបម្រើតម្រូវការស្ត្រីឱ្យកាន់តែប្រសើរ ដើម្បីឈានទៅរកការពង្រឹងភាពអង់អាចផ្នែក​សេដ្ឋកិច្ចប្រកបដោយចីរភាព។

សូមជម្រាបថា សិក្ខាសាលានេះជាវេទិការួមគ្នាមួយក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជាឱ្យកាន់តែមានអត្ថន័យ និងជះឥទ្ធិពលវិជ្ជមានដល់សង្គមជាតិ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា