ការដឹកជញ្ជូនទំនិញផ្លូវអាកាសរបស់កម្ពុជាកើនឡើង ១៨% ក្នុងរយៈពេល៩ខែឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការដឹកជញ្ជូនទំនិញផ្លូវអាកាសរបស់កម្ពុជាកើនឡើង ១៨% ក្នុងរយៈពេល៩ខែឆ្នាំនេះ

ការដឹកជញ្ជូនទំនិញផ្លូវអាកាសរបស់កម្ពុជាកើនឡើង ១៨% ក្នុងរយៈពេល៩ខែឆ្នាំនេះ

ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦នេះ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជា បានកើនឡើងរហូតដល់ ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈដែលចំនួនជើងហោះហើរ និងអ្នកដំណើរចេញ-ចូល តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានការថយចុះបន្តិចបន្តួច។

យោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានសៀមរាបអង្គរ និងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ បានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុបសរុបចំនួន ៧ម៉ឺន ៦ពាន់ តោន ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៦ គឺកើនឡើង ១៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលនេះដែរ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរចេញ-ចូលសរុបចំនួនជាង ៤ម៉ឺន ៦ពាន់ជើង ពោលគឺថយចុះបន្តិចបន្ទួចប្រមាណ ២% រីឯចំនួនអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសមានចំនួនជាង ៤លាន ៥សែននាក់ តិចជាងឆ្នាំមុន ១១%។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៥ កំពុងប្រតិបត្តិការហោះហើរ ក្នុងនោះក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ៣១ ដោយមានជើងហោះហើរសរុបជាមធ្យម ១ ១៦៨ ជើងក្នុងមួយសប្តាហ៍ រាប់ទាំងព្រលានយន្តហោះតារាសាគរផងដែរ។

អ្នកនាំពាក្យដដែលបានបញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០២៦នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសសរុបចំនួន ៤៨ ជាមួយបណ្តាប្រទេស និងតំបន់នានាជុំវិញពិភពលោក៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា