គ.ជ.ប លើកទឹកចិត្តគណបក្សនយោបាយប្រើប្រាស់ «ប្រព័ន្ធឌីជីថល» រៀបចំបញ្ជីបេក្ខជនបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដើម្បីកាត់បន្ថយហានិភ័យ និងកំហុសបច្ចេកទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ.ជ.ប លើកទឹកចិត្តគណបក្សនយោបាយប្រើប្រាស់ «ប្រព័ន្ធឌីជីថល» រៀបចំបញ្ជីបេក្ខជនបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដើម្បីកាត់បន្ថយហានិភ័យ និងកំហុសបច្ចេកទេស

គ.ជ.ប លើកទឹកចិត្តគណបក្សនយោបាយប្រើប្រាស់ «ប្រព័ន្ធឌីជីថល» រៀបចំបញ្ជីបេក្ខជនបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដើម្បីកាត់បន្ថយហានិភ័យ និងកំហុសបច្ចេកទេស

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំ និងលើកទឹកចិត្តដល់គ្រប់គណបក្សនយោបាយ ឱ្យប្រើប្រាស់ប្រព័ន្ធ​កម្មវិធីកុំព្យូទ័រក្នុងការរៀបចំបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ដោយសារប្រព័ន្ធនេះអាចជួយពិនិត្យ និងដោះស្រាយកំហុសបច្ចេកទេស ព្រមទាំងទិន្នន័យផ្លូវច្បាប់បានយ៉ាងមានប្រសិទ្ធភាព។

ក្នុងវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គ.ជ.ប បានគូសបញ្ជាក់ថា ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះ មាន ២ជម្រើស គឺការរៀបចំដោយដៃ និងការរៀបចំតាមប្រព័ន្ធកម្មវិធីកុំព្យូទ័រ។

ក្នុងឱកាសនេះដែរឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកទឹកចិត្តឱ្យគ្រប់គណបក្សនយោបាយប្រើប្រាស់ «ប្រព័ន្ធឌីជីថល» ព្រោះអាចជួយទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជា៖ កំហុសឈ្មោះនិងទិន្នន័យ, បេក្ខជនមិនគ្រប់អាយុ, បេក្ខជនគ្មាន​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោត, ការឈរឈ្មោះជាន់គ្នាច្រើនគណបក្ស ឬច្រើនមណ្ឌល ព្រមទាំងករណីបេក្ខជនមិនបានអនុវត្តសិទ្ធិ​បោះឆ្នោត​លើកចុងក្រោយ។

ឯកឧត្តម តុប ឫទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស បានបន្ថែមថា ប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីបេក្ខជននេះ ត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយលទ្ធផលល្អប្រសើរ តាំងពីការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៧ គ.ជ.ប បានបន្តធ្វើនវានុវត្តន៍បន្ថែម​មុខងារថ្មីៗ ដើម្បីកាន់តែបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ។

សូមបញ្ជាក់ថា ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៧ ដោយ គ.ជ.ប បានរំលឹកដល់គ្រប់​គណបក្ស​នយោបាយ ឱ្យត្រៀមលក្ខណៈ និងរៀបចំឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវជាមុន ស្របតាមច្បាប់ និងនីតិវិធីដែលបានកំណត់៕
ដោយ៖ម៉ាដេប៉ូ
រូបភាព៖ លោក សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា