កម្ពុជា និងវៀតណាម បន្តសហការគ្នាបង្ក្រាបបទល្មើសឆ្លងដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងវៀតណាម បន្តសហការគ្នាបង្ក្រាបបទល្មើសឆ្លងដែន

កម្ពុជា និងវៀតណាម បន្តសហការគ្នាបង្ក្រាបបទល្មើសឆ្លងដែន

នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយក្រសួងនគរបាលវៀតណាម ដើម្បីពិភាក្សាអំពីការបង្ការ និងបង្ក្រាបបទល្មើស និងគ្រឿងញៀន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យមើលលទ្ធផលនៃកិច្ចសហការកន្លងមក ដែលមានការរីកចម្រើនល្អ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក៏ដូចជាបទល្មើសសេដ្ឋកិច្ច និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការចែករំលែកព័ត៌មាន ការស៊ើបអង្កេតរួម ការតាមចាប់ខ្លួនជនល្មើស និងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងកាន់តែស្មុគស្មាញពីបទល្មើសឆ្លងដែន និងរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន២ រួមមាន កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុព្រមព្រៀងស្តីពីកិច្ចសហការ និងដែនសមត្ថកិច្ចរបស់ក្រុមការងាររួមកម្ពុជា-វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះនៅឆ្នាំ២០២៧៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា