មានអ្នកចុះឈ្មោះជិត ១ ៥០០នាក់ក្នុងព្រឹត្តិការណ៍«រត់ដើម្បីកុមារ»របស់យូនីសេហ្វ គិតត្រឹមថ្ងៃទី១៦តុលា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មានអ្នកចុះឈ្មោះជិត ១ ៥០០នាក់ក្នុងព្រឹត្តិការណ៍«រត់ដើម្បីកុមារ»របស់យូនីសេហ្វ គិតត្រឹមថ្ងៃទី១៦តុលា

មានអ្នកចុះឈ្មោះជិត ១ ៥០០នាក់ក្នុងព្រឹត្តិការណ៍«រត់ដើម្បីកុមារ»របស់យូនីសេហ្វ គិតត្រឹមថ្ងៃទី១៦តុលា

​គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ មនុស្សជិត ១ ៥០០នាក់បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិ​ការណ៍សប្បុរសធម៌ «រត់ដើម្បីកុមារ» ដែលរៀបចំឡើងដោយអង្គការយូនីសេហ្វប្រចាំកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ យូនីសេហ្វ​ផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។
 
ព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» អមដោយពិព័រណ៍«ភូមិយូនីសេហ្វ» ដើម្បីអប​អរទិវាកុមារពិភពលោក និងខួប ៨០ឆ្នាំនៃបេសកកម្មរបស់យូនីសេហ្វទូទាំងពិភពលោក នឹងប្រា​រព្ធធ្វើឡើងនៅបរិវេណប្រាសាទបាគង ក្នុងខេត្តសៀមរាប នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
សំ​បុត្រចូលរួមមានតម្លៃ ១៥ដុល្លារសម្រាប់ចម្ងាយរត់ ១០គីឡូម៉ែត្រ និង ១២ដុល្លារសម្រាប់ចម្ងាយរត់ ៣គីឡូ​ម៉ែត្រ។ ការចុះឈ្មោះ និងទិញសំបុត្រនឹងផុតកំណត់នៅថ្ងៃទី២៨​ ខែតុលា ឆ្នាំ២០២៦​។
 
ក្នុងកម្មវិធីនេះ អង្គការយូនីសេហ្វក៏ត្រៀមផ្ដល់ជូនសំបុត្រឥតគិតថ្លៃចំនួន ១ពាន់សំបុត្រសម្រាប់កុមារ និងយុវជនអាយុក្រោម ១៨ឆ្នាំផងដែរ។ ​
 
ព្រឹត្តិកាណ៍នេះនឹងមានការចូលរួមរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញារធរជាតិអប្សារា មន្ទីរពាក់ព័ន្ធ តំណាងអង្គទូត/អង្គការសហប្រជាជាតិ សិល្បករ សិល្បការនី អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម រួមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន។
 
បើតាមយូនីសេហ្វ ការរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» ​នេះ ជាចលនារួមគ្នាដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូបនៅកម្ពុជា។ សម្រាប់ថវិការៃអង្គាសបានទាំងអស់ពីការលក់សំបុត្រនឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់មូលនិធិយូនីសេហ្វនៅកម្ពុជា ដើម្បីជួយដល់កុមារ ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាល៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា