ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីជំនាញពន្លឿនការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ព៤ជ៤ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីជំនាញពន្លឿនការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ព៤ជ៤

ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីជំនាញពន្លឿនការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ព៤ជ៤

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ នៅទីស្ដីការក្រសួង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម លោកជំទាវ ដែលជាប្រធាននៃអនុក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់, អនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្តឹង, អនុក្រុមការងារលើកកម្ពស់សមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងលេខាធិការដ្ឋាន បានធ្វើបទបង្ហាញនិងរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធផលការងារសំខាន់ៗ បញ្ហាប្រឈមនានា និងទិសដៅការងារនៃការអនុវត្តយុទ្ធសាស្រ្តព៤ជ៤។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកានៃអនុក្រុមការងារទាំងអស់ ដែលបានខិតខំអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្ត ព៤ជ៤ ឱ្យបានសម្រេចសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកពីភាពជោគជ័យនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងអធិការកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិសសំខាន់ៗដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃអនុក្រុមការងារទាំងអស់ឱ្យបន្តខិតខំអនុវត្តការងារ ដើម្បីជំរុញ និងពន្លឿនការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ព៤ជ៤ ឱ្យបានទាន់ពេលវេលានិងពេញលេញ ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនទានស្ដីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ចឱ្យបានឆាប់ ការពង្រឹងការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងការងារអធិការកិច្ចនិងការងារតាមដានការអនុវត្តច្បាប់, ការងារដោះស្រាយបណ្តឹង និងការងារគាំទ្រនានាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា