កម្ពុជាចង់ឲ្យមានភាគីទី៣ធ្វើជាសាក្សីលើការងារវាស់វែងព្រំដែនខ្មែរ-ថៃ តាមយន្តការ JBC | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចង់ឲ្យមានភាគីទី៣ធ្វើជាសាក្សីលើការងារវាស់វែងព្រំដែនខ្មែរ-ថៃ តាមយន្តការ JBC

កម្ពុជាចង់ឲ្យមានភាគីទី៣ធ្វើជាសាក្សីលើការងារវាស់វែងព្រំដែនខ្មែរ-ថៃ តាមយន្តការ JBC

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ បានរំលឹកថា សម្ដេចធ្លាប់លើកជាសំណើរសំណូមពរឲ្យភាគីទី៣ ចូលរួមធ្វើជាសាក្សីសម្រាប់ការវាស់វែងព្រំដែនលើកក្រោយជាមួយ​ថៃតាមយន្តការគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ JBC ។

ការលើករបស់សម្ដេចធិបតី ត្រូវបានអ្នកឃ្លាំមើលសង្គមគាំទ្រ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា ការចូលរួមធ្វើជាសាក្សី​ពីសហគមន៍អន្តរជាតិសម្រាប់វាស់វែងព្រំដែនខ្មែរ-ថៃ គឺជារឿងល្អសម្រាប់ខ្មែរទៅថ្ងៃអនាគត។

បើតាមលោកបណ្ឌិត ជ័យ តិច ថា៖ «ដើម្បីឲ្យការវាស់វែងនេះប្រកបដោយការទុកចិត្ត និងគោរពទៅតាមបទដ្ឋានបច្ចេកទេសឯកសារគិតយុត្តិ បើមានការចូលរួមអង្កេតការណ៍ពីភាគីទី៣ រួមមានដូចជា AOT មានអនុព័ន្ធ មានស្ថានទូតដែលពាក់ព័ន្ធ ឬក៏មហាអំណាចឬក៏ភាគីអន្តរជាតិ UN អង្គការសហប្រជាជាតិរក្សាសន្តិភាព -ល- ចូលរួមគឺកាន់តែល្អ ហើយមានភាពរឹងមាំហើយនូវទំនុកចិត្តដែលធានានូវការអនុវត្តទៅតាមបច្ចេកទេស និងទៅតាមឯកសារដែលមានស្រាប់។»

ដោយឡែក​ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា គំនិតផ្តួចផ្តើមរបស់សម្ដេចធិបតី នឹងជួយបង្ហាញសុច្ឆន្ទៈ និងភាពត្រឹមត្រូវរបស់កម្ពុជាក្នុងការងារបោះបង្គោល និងខណ្ឌសីមាព្រំដែនជាមួយថៃ។

អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះបានបន្ថែមដូច្នេះថា ៖ «ខ្ញុំគិតថាចំណុចពីរដែលត្រូវពិចារណាលើចេតនារបស់លោក ទី១ខ្ញុំគិតថាគាត់ចង់បង្ហាញអំពីភាពស្អាតស្អំ និងតម្លាភាពខាងកម្ពុជា ចឹងកម្ពុជាបើកដៃឲ្យអាស៊ានចូលដឹងលឺ ដោយសារកម្ពុជាជឿជាក់លើច្បាប់លើផែនទីសន្ធិសញ្ញាប្រវត្ថិសាស្រ្តរបស់ខ្លួនឯងស្របច្បាប់ ហើយយើងអត់មានល្បិចកលវាទីរំលោភទឹកដីរបស់គេទេ ទី២ខ្ញុំឃើញអំពីការចង់បន្សាបការចោទប្រកាន់ និងព័ត៌មានបំពុល ជាពិសេសនិទានកថាបំផ្លាញមុខមាត់កម្ពុជាពីខាងសំណាក់ថៃ។»

សូមបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងបទឈប់បាញនៅខែធ្នូឆ្នាំ២០២៥ កម្ពុជានិងថៃបានឯកភាពគ្នាចាប់ផ្តើមវាស់វែងព្រំដែនតាមយន្តការ JBC ឲ្យបានឆាប់ ប៉ុន្តែក្រោយមក ភាគីថៃបានយកលេសជាបន្តបន្ទាប់មិនព្រមចូលខ្លួនដោះស្រាយបញ្ហាឡើយ ប៉ុន្តែបែរជាខិតខំពង្រឹងការកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា