ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង អាជ្ញាធរខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត កាន់បិណ្ឌវេនទី៦នៅមង្គលមានលក្ខណ៍ ខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង អាជ្ញាធរខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត កាន់បិណ្ឌវេនទី៦នៅមង្គលមានលក្ខណ៍ ខេត្តតាកែវ

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង អាជ្ញាធរខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត កាន់បិណ្ឌវេនទី៦នៅមង្គលមានលក្ខណ៍ ខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង ក្រុមការងារចុះមូលដ្ឋានខេត្ត ស្រុក ក្រុង អាជ្ញធរខេត្ត រួមជាមួយនិងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត អញ្ជើញសូត្រមន្ត កាន់វេនបិណ្ឌទី៦ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅថ្ងៃវេនបិណ្ឌទី៦ នៃពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បាននាំយកទេយ្យទាន ចង្ហាន់ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យប្រគេនព្រះសង្ឃ ប្រគេនចំពោះព្រះសង្ឍ និមន្តមកពី៧៧វត្ត/អាស្រម និងបានបង្សុកូល រាប់បាត ដើម្បីឧទិ្ទសកុសលដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ឬ សម័យមុនហៅថា បុណ្យសែនដូនតា គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយតាំងពីសម័យអង្គរមកម្ល៉េះ ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ ក្នុងវេលានេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈសាមគ្គីគ្នា រួមគ្នា​ ធ្វើចង្ហាន់ រៀបចំទេយ្យទានប្រគេនព្រះសង្ឃគង់នៅឯវត្ត ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការប្រណិប័តន៍សាសនាយ៉ាងខ្ជាប់ខ្ជួន ការនឹករលឹកដឹងគុណដល់ញាតិកា ចាស់ព្រឹទ្ធាចារ្យដែលបានចែកឋានទៅ ការនឹកគោរពដឹងគុណដល់បុព្វបុរស វីរយុទ្ធជនដែលពលីដើម្បីបុព្វហេតុជាតិ ជាពិសេសគឺការពង្រឹងស្មារតីសាមគ្គីជាតិតាមរយៈការជួបជុំគ្នានៅតាមភូមិស្រុក និងនាំគ្នាទៅវត្តធ្វើបុណ្យជាដើម។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរព និងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណ វប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា