កម្ពុជា រំពឹងទទួលផលចំណញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា រំពឹងទទួលផលចំណញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

កម្ពុជា រំពឹងទទួលផលចំណញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

 
កម្ពុជា បានត្រៀមខ្លួនទទួលគណៈប្រតិភូអន្តរជាតិក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តិទៅ​នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។
 
បណ្ឌិត ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ យល់ឃើញថា កម្ពុជានឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើនពីការរៀបចំវេទិកានេះ ជាពិសេសកំណើននៃវិស័យបច្ចេកវិទ្យា ថាមពលបៃតង កសិកម្ម និងកសិ-ឧស្សាហកម្ម។
 
អ្នកជំនាញរូបនេះ ក៏បានមើលឃើញពីឱកាស និងសក្ដានុពលផ្នែកពាណិជ្ជកម្មរវាងកម្ពុជា ជាមួយដៃគូធុរកិច្ច ​ក៏ដូចជាការទាក់ទាញអ្នកទេសចរបរទេសឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ សម្រាប់លោកបណ្ឌិត ថុង ម៉េងដាវីត  កិច្ចប្រជុំនេះ​នឹងជួយឲ្យកម្ពុជាបង្ហាញប្រាប់ពិភពលោកអំពីការប្រែក្លាយពី “ប្រទេសធ្លាប់មានសង្គ្រាម” ទៅជា “មជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌ប្រចាំតំបន់”។
 
ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមវិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា បានត្រៀមរៀបចំវេទិកាសហគ្រិនធុរកិច្ចហ្វ្រង់កូហ្វូនី ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗ ពីបរទេសបន្ថែម។ លោកយល់ឃើញថា នេះជាឱកាសល្អសម្រាប់កម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងចំណុចវិជ្ជមាននៃវិស័យទេសចរណ៍ និងវិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោកបន្ថែមទៀត។
 
ប្រទេសប្រមាណ ៩០ ដែលជាសមាជិកអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នឹងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលត្រូវធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ​ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕ ខន ណារី AMS


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា