ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងកែប អញ្ជើញកាន់បិណ្ឌវេនទី២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងកែប អញ្ជើញកាន់បិណ្ឌវេនទី២

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងកែប អញ្ជើញកាន់បិណ្ឌវេនទី២

កំពត-កែប៖ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និង​ខេត្តកែប បានដឹកនាំក្រុមការងារ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចូលរួមកាន់បិណ្ឌ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃ នាឱកាសពិធីបុណ្យកាន់បិណ្ឌ​វេនទី២ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងពិធីបុណ្យប្រពៃណីជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការបានអញ្ជើញកាន់បិណ្ឌនៅទីតាំងសំខាន់ពីរ រួមមានវត្តជុំគ្រៀល ក្នុងស្រុកទឹកឈូ ខេត្តកំពត និងវត្តចរិយាវង្ស ក្នុងក្រុងកែប ខេត្តកែប ដោយបានរៀបចំពិធីរាប់បាត វេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃសូត្រធម៌បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំង ៧ សន្តាន និងយុទ្ធជនពលី ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ។

ការជួបជុំធ្វើបុណ្យកាន់បិណ្ឌនាឱកាសនេះ មិនត្រឹមតែជាការចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងចេញនូវកតញ្ញូកតវេទិតាធម៌ និងពង្រឹងស្មារតីសាមគ្គី​ភាពយ៉ាងរឹងមាំ រវាងក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងខេត្តទាំងពីរផងដែរ៕
ដោយ៖វណ្ណលុក
រូបភាព៖គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា