ផ្លូវជនបទ៨៤​ ខ្សែ​រងផលប៉ះពាល់ដោយទឹកជំនន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លូវជនបទ៨៤​ ខ្សែ​រងផលប៉ះពាល់ដោយទឹកជំនន់

ផ្លូវជនបទ៨៤​ ខ្សែ​រងផលប៉ះពាល់ដោយទឹកជំនន់

ឯកឧត្តម ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី២៨កញ្ញា ឆ្នាំ២០២៦នេះថា គិតមកដល់ថ្ងៃ​២៧​ កញ្ញា​ ឆ្នាំ​២០២៦​ ខ្សែផ្លូវជនបទចំនួន៨៤​ ខ្សែ​ ស្មើនឹង​ ៩៣​គីឡូវម៉ែត្រ ​បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ និងទឹកទន្លេមេគង្គ​។
 
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបានអះអាងថា មន្ទីអភិវឌ្ឍន៍ជនបទ​បានសហការជាមួយអាជ្ញាធរ​មូលដ្ឋាន​នៅប្រចាំការ​ និងដោះស្រាយបញ្ហាទាំងនោះជូនប្រជាពលរដ្ឋ​ ដោយកន្លែងខ្លះមន្ទីរបានលុបបំពេញដីដើម្បីតភ្ជាប់ចរារចណ៍ ​ និងកន្លែងខ្លះមន្ទីរបានធ្វើស្ពានឆ្លងបណ្តោះអាសន្ន ក្នុងការសម្រួលចរាចរ​ណ៍ឡើងវិញផងដែរ​។
 
ចំពោះផ្លូវជាតិវិញ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន បានប្រាប់បណ្ដាញព័ត៌មាន AMS ថាកំពុងបន្តតាមដាន ខណៈមានផ្លូវខ្លះទឹកហូរកាត់ និងមួយចំនួនទៀតទឹកបានហូរច្រោះតួផ្លូវ និងចិញ្ចើមផ្លូវ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ តែស្ថានភាពចរាចរណ៍នៅដំណើរធម្មតា មិនមានការកាត់ផ្តាច់ទេ។
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់បានវាយប្រហារក្នុងខេត្តចំនួន១០ ប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបជាង ៤ម៉ឺន ៤ពាន់គ្រួសារ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា