ឯកឧត្តម សុខ សូកាន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកាន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨

ឯកឧត្តម សុខ សូកាន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨

ភ្នំពេញ៖ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨ វគ្គទី៣ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ទៅកាន់សិក្ខាកាមដែលមកពីក្រសួង ស្ថាប័ន នានាថា៖ «យើងមិនមែនជាក្រសួងទៅចាប់កំហុសទេ ប៉ុន្តែយើងជាក្រសួងទៅជួយកែលម្អ ពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពរងអធិការកិច្ច»

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង ស្ថាប័ន នានា ព្រមទាំងមន្ទីរអធិការកិច្ច រាជធានី ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស និងក្រុមការងារវិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងអបអរសាទរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្រ និងបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ និងបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដោយបានលើកឡើងថា ការបញ្ចប់វគ្គសិក្សានាពេលនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែគឺជា «ចំណុចចាប់ផ្តើមនៃការអនុវត្ត» ហើយតម្លៃពិតប្រាកដនៃវគ្គសិក្សានេះ មិនត្រូវបានវាស់វែងត្រឹមតែតាមរយៈវិញ្ញាបនបត្រទេ ប៉ុន្តែត្រូវវាស់វែងតាមរយៈការនាំយកចំណេះដឹង ជំនាញ ករណីសិក្សា និងបទពិសោធដែលបានដកស្រង់ ទៅអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃនៅក្នុងអង្គភាពរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង និងបទពិសោធពីវគ្គបណ្តុះបណ្តាលទៅអនុវត្តជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ និងបន្តចែករំលែកទៅកាន់សហការី ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជា្ជជីវៈ ឯករាជ្យភាព សុចរិតភាព ស្អាតស្អំ មិនលំអៀង តម្លាភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យវិទ្យាស្ថានជាតិអធិការកិច្ច បន្តអភិវឌ្ឍកម្មវិធីសិក្សា ពង្រឹងសមត្ថភាពគ្រូឧទ្ទេស បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការស្រាវជ្រាវបន្ថែមទៀត ដើម្បីជួយឱ្យវិស័យអធិការកិច្ចកាន់តែរីកចម្រើនបន្ថែមទៀត៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា