NASA រកឃើញរណ្តៅថ្មីលើឋានព្រះចន្ទ ទំហំ ២២២ ម៉ែត្រ បង្កឡើងពីការប៉ះទង្គិចដ៏កម្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
NASA រកឃើញរណ្តៅថ្មីលើឋានព្រះចន្ទ ទំហំ ២២២ ម៉ែត្រ បង្កឡើងពីការប៉ះទង្គិចដ៏កម្រ

NASA រកឃើញរណ្តៅថ្មីលើឋានព្រះចន្ទ ទំហំ ២២២ ម៉ែត្រ បង្កឡើងពីការប៉ះទង្គិចដ៏កម្រ

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាស NASA រកឃើញរណ្តៅថ្មីមួយនៅលើផ្ទៃឋានព្រះចន្ទ ដែលមានអង្កត់ផ្ចិតប្រមាណ ២២២ ម៉ែត្រ ពោលធំរោងមហោស្រពបុរាណរាងពងក្រពើដ៏ល្បីល្បាញ Colosseum នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលបង្កឡើងពីការប៉ះទង្គិចដ៏កម្រ។
 
បើតាម Anadolu, យានអវកាស Lunar Reconnaissance Orbiter (LRO) របស់ NASA ដែលកំពុងសិក្សាឋានព្រះចន្ទតាំងពីឆ្នាំ ២០០៩ បានរកឃើញរណ្តៅថ្មីនេះតាមរយៈការប្រៀបធៀបរូបភាពដែលថតនៅពេលផ្សេងៗគ្នា។
 
រណ្ដៅថ្មីនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះជាផ្លូវការថា “McGetchin” ហើយមានទំហំធំជាងរណ្តៅដែលធ្លាប់កាន់កំណត់ត្រាធំបំផុតពីមុនប្រហែល ៣ ដង។
 
ក្រុមអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា វាបានកើតឡើងនៅចន្លោះខែមេសា ដល់ខែឧសភា ឆ្នាំ២០២៤ ដោយសារការបុកទង្គិចពីបំណែកអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយដែលមានទំហំប៉ុនអគារកម្ពស់ពី ៣ ទៅ ៦ ជាន់។
 
អ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថា ការប៉ះទង្គិចដែលមានទំហំបែបនេះ កើតឡើងប្រហែលម្តងក្នុងរយៈពេល ១៣២ ឆ្នាំ ដូច្នេះវាជាព្រឹត្តិការណ៍កម្រណាស់ ហើយកម្លាំងបុកទង្គិចបានធ្វើឱ្យធូលី និងកម្ទេចកំទីថ្មឋានព្រះចន្ទ ខ្ទាតចេញទៅឆ្ងាយរហូតដល់ជាង ១០០ គីឡូម៉ែត្រ។
 
ប្រភពដដែលឱ្យដឹងថា ការរកឃើញនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិទ្យាសាស្ត្រ ក្នុងការសិក្សាអំពីភូគព្ភសាស្ត្ររបស់ឋានព្រះចន្ទ ក៏ដូចជាជួយដល់អង្គការ NASA ក្នុងការវាយតម្លៃហានិភ័យ និងរៀបចំគម្រោងការពារសម្រាប់បេសកកម្មបញ្ជូនអវកាសយានិកទៅបង្កើតមូលដ្ឋាននៅលើឋានព្រះចន្ទនាពេលអនាគត៕
 


ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា