កម្ពុជាអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ២០២៦ ដោយផ្តោតលើការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ២០២៦ ដោយផ្តោតលើការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង

កម្ពុជាអបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ២០២៦ ដោយផ្តោតលើការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង

ក្រសួងសុខាភិបាលបានរៀបចំទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ក្រោមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» អមដោយពាក្យស្លោក «ការថែទាំប្រកបដោយសុវត្ថិភាព ដើម្បីជីវិត»។

ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងដៃគូអន្តរជាតិ និងថ្នាក់ដឹកស្ថាប័នពាក់ព័ន្ធវិស័យសុខាភិបាល។

ការប្រារព្ធទិវាសុវត្ថិភាពអ្នកជំងឺ គឺស្របគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការលើកកម្ពស់សុខុមាលភាពប្រជាជន ជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងនោះក៏មានការធានាឱ្យបាននូវសុវត្ថិភាពសម្រាប់អ្នកជំងឺមិនឆ្លង។

នៅទូទាំងសកលលោក ជំងឺមិនឆ្លងគឺជាមូលហេតុចម្បងនៃការស្លាប់ ដែលមានរហូតដល់ប្រមាណ បីភាគបួន ឬ៧៥% នៃករណីស្លាប់សរុប។ ជំងឺទាំងនេះមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ទិន្នន័យពិភពលោកបង្ហាញថា អ្នកជំងឺប្រមាណ ១នាក់ ក្នុងចំណោម ១០នាក់ បានជួបប្រទះគ្រោះថ្នាក់ ឬការប៉ះពាល់ដោយអចេតនានៅចំណុចណាមួយក្នុងដំណើរនៃការថែទាំសុខភាព ហើយអ្វីដែលសំខាន់នោះគឺ ជិតពាក់កណ្តាលនៃគ្រោះថ្នាក់ទាំងនោះ គឺជាគ្រោះថ្នាក់ដែលអាចទប់ស្កាត់បាន។

សមិទ្ធផលនៃការប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺថ្នាក់ជាតិនេះ មានការគាំទ្រពីអង្គការសុខភាពពិភពលោក រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA និងការគាំទ្របច្ចេកទេសពីគណៈកម្មការអន្តរជាតិទទួលស្គាល់គុណភាពមន្ទីរពេទ្យ (Joint Commission International) និងដៃគូផ្សេងៗទៀត។

ក្នុងការអនុវត្តស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យកម្ពុជា សុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវា គឺជាស្នូលសំខាន់។ បន្ថែមលើនេះ គោលនយោបាយជាតិស្តីពីសុវត្ថិភាពអ្នកជំងឺ និងផែនការសកម្មភាពជាតិ ២០២៦-២០៣០ កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យស៊ីជម្រៅបន្ថែម ដែលនឹងកំណត់ទិសដៅយុទ្ធសាស្ត្រជាតិតែមួយ ចាប់តាំងពីមន្ទីរពេទ្យជាតិ រហូតដល់មណ្ឌលសុខភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដែលជាជំនួយក្នុងការអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានការកសាង «វប្បធម៌សុវត្ថិភាព» ការលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ដល់អ្នកដឹកនាំសុខាភិបាល មន្ត្រីសុខាភិបាល និងសាធារណជន អំពីបញ្ហាប្រឈមនៃសុវត្ថិភាពអ្នកជំងឺពាក់ព័ន្ធ ជាពិសេសជំងឺមិនឆ្លង។

ក្រៅពីនេះ ឯកឧត្តមបានអំពាវនាវដល់មន្រ្តីសុខាភិបាលគ្រប់កម្រិត សូមបន្តការយកចិត្តទុកដាក់ដល់អ្នកជំងឺ ជាពិសេសអ្នកជំងឺរ៉ាំរ៉ៃ ដែលត្រូវត្រឡប់មកទទួលសេវានៅមូលដា្ឋនសុខាភិបាលឱ្យកាន់តែងាយស្រួល៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា