វត្ថុបុរាណ​ និងអរិយធម៌ខ្មែរជាង ១៥០ នឹងដាក់តាំងពិព័រណ៍នៅសារមន្ទីរខេត្តហ៊ូណានប្រទេសចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្ថុបុរាណ​ និងអរិយធម៌ខ្មែរជាង ១៥០ នឹងដាក់តាំងពិព័រណ៍នៅសារមន្ទីរខេត្តហ៊ូណានប្រទេសចិន​

វត្ថុបុរាណ​ និងអរិយធម៌ខ្មែរជាង ១៥០ នឹងដាក់តាំងពិព័រណ៍នៅសារមន្ទីរខេត្តហ៊ូណានប្រទេសចិន​

វត្ថុបុរាណ​ និងអរិយធម៌ខ្មែរ ជាង១៥០ នឹងបើកសម្ពោធដាក់តាំងពិព័រណ៍នៅសារមន្ទីរខេត្តហ៊ូណាន ទីក្រុងឆាងសា ប្រទេសចិន​ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមព័ត៌មានចុះផ្សាយរបស់សារមន្ទីរហ៊ូណាន កាលពីចុងខែសីហា ឆ្នាំ២០២៦។
 
ពិព័រណ៍នេះនឹងដាក់បង្ហាញវត្ថុបុរាណខ្មែរ និងអរិយធម៌ខ្មែរ​ ដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី៧ រហូតដល់សម័យអង្គរ ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រ អរិយធម៌ និងសិល្បៈខ្មែរ ព្រមទាំងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងអាស៊ីអាគ្នេយ៍។
 
ពិព័រណ៍នឹងបើកឱ្យចូលទស្សនាចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៧
នៅសាលតាំងពិព័រណ៍ពិសេស នៃសារមន្ទីរខេត្តហ៊ូណាន។ តម្លៃសំបុត្រធម្មតា ៥០យន់ ស្មើនឹង៧,៥ដុល្លារ។​ សារមន្ទីរចាប់ផ្តើមទទួលការកក់សំបុត្រចូលទស្សនាសារមន្ទីរនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
 
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា សារមន្ទីរខេត្តហ៊ូណាន (Hunan Museum) នៅទីក្រុងឆាងសា ជាទីតាំងទី៣ នៃការតាំងពិព័រណ៍ចល័តវត្ថុបុរាណខ្មែរនៅប្រទេសចិន។
 
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនវត្ថុបុរាណខ្មែរសម្រាប់ការតាំងពិព័រណ៍ចល័តនៅប្រទេសចិនរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដោយគ្រោងតាំងបង្ហាញនៅតាមសារមន្ទីរចំនួន៥៕

សៅ សុខអេង 

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា