ក្រសួងមហាផ្ទៃបង្កើតក្រុមការងារតាមប្រមាញ់ផ្លាកលេខក្លែងក្លាយដើម្បីចាត់វិធានការច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមហាផ្ទៃបង្កើតក្រុមការងារតាមប្រមាញ់ផ្លាកលេខក្លែងក្លាយដើម្បីចាត់វិធានការច្បាប់

ក្រសួងមហាផ្ទៃបង្កើតក្រុមការងារតាមប្រមាញ់ផ្លាកលេខក្លែងក្លាយដើម្បីចាត់វិធានការច្បាប់

ឯកឧត្តម ស​​ សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦​នេះថា ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារចុះចល័តតាមប្រមាញ់រថយន្តពាក់ផ្លាកលេខខុស ឬ​ក្លែង​ក្លាយដើម្បីចាត់វិធានការច្បាប់។
 
ឯកឧត្តម បានគូសបញ្ជាក់ថា ក្រុមការងារនឹងប្រើប្រាស់រថយន្តទំនើបចុងក្រោយបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាចុះចល័តថតស្កេនផ្លាកលេខខុស ឬក្លែងក្លាយនេះ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើសច្បាប់។
 
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ៖ បន្តិចទៀតនេះគឺក្រុមការងារឡានដែលមានកាម៉េរ៉ានេះ គាត់ដើរទៅគាត់អត់ចាប់ភ្លាមទេ តែគាត់វិលជុំគាត់ កាម៉េរ៉ាវាវិលរហូត ចឹងវាចាប់ផ្លាកលេខតាមផ្លូវនឹង ឡានដែលពាក់ផ្លាកលេខណាក៏ដោយ បនតបន្ទាប់មកគេវាយតម្លៃ តើឡានមួយថ្ងៃរាប់ពាន់ឡាននឹង តើឡាននឹងពាក់ផ្លាកលេខនឹងត្រូវអត់ ចឹងជាបន្តបន្ទាប់ឧទាហរណ៍ឡាននឹងត្រូវពាក់ ឧទាហរណ៍ឡាន Toyota ពណ៌ក្រហម ប៉ុន្តែគាត់ទៅពាក់ Toyota ដែរ តែ កាមម៉េរី ពណ៌អីផ្សេងទៅ ចឹងអាណឹងវាលោតមកភ្លាម។
 
​វិធានការនេះបានទទួលការស្វាគមន៍ពីមជ្ឈដ្ឋានទូទៅ។ ជាក់ស្តែង លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំនិងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំន​ង​អន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា គាំទ្រការអនុវត្តបែបនេះ។ គាំទ្រក៏ដោយសារលោកបណ្ឌិតកត់សម្គាល់ឃើញថា បុគ្គលដែលជិះឡានពាក់ផ្លាកលេខក្លែងក្លាយ បានបន្លំធ្វើសកម្មភាពប្រព្រឹត្តបទល្មើស តែរកអត្តសញ្ញាណមិនឃើញឡើយ។ ប៉ុន្តែលោកបណ្ឌិត ឈត ប៊ុនថង ចង់ឃើញការអនុវត្តត្រូវមានតម្លាភាព។
 

ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ ឬផ្លាកលេខសម្គាល់យានជំនិះ ក្លែងក្លាយ ត្រូវផ្តន្ទាទោសពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមបញ្ញត្តិមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ដោយត្រូវប្រឈមទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល៕

សេង បារាំង AMS

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា