ស៊ីម៉ាក់ ៖ ៥០១គោលដៅលើតួប្រាសាទព្រះវិហារទទួលរងការទម្លាក់គ្រាប់ និងបាញ់ប្រហារពីយោធាថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីម៉ាក់ ៖ ៥០១គោលដៅលើតួប្រាសាទព្រះវិហារទទួលរងការទម្លាក់គ្រាប់ និងបាញ់ប្រហារពីយោធាថៃ

ស៊ីម៉ាក់ ៖ ៥០១គោលដៅលើតួប្រាសាទព្រះវិហារទទួលរងការទម្លាក់គ្រាប់ និងបាញ់ប្រហារពីយោធាថៃ

ឯកឧត្តម ហេង រតនា​ អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះថា អង្គភាព CMAC បានធ្វើការស្រាវជ្រាវព័ត៌មាន និងពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ​ ហើយបានរកឃើញថា ទា​ហានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅលើតួប្រាសាទព្រះវិហារ ​ដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង ៥៦០កន្លែង។
អគ្គនាយក CMAC បានអរគុណចំពោះអង្គការ UNESCO និង ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត​។​ សម្រាប់អគ្គនាយក CMAC សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរ និងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។
បើតាមឯកឧត្តម ហេង រតនា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារពីយោធាថៃនេះ​ គឺមានផែនការ​យុទ្ធសាស្ត្រ​ យុទ្ធវិធី​ ការសម្របសម្រួល​ និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់​ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។
អគ្គនាយក CMAC សង្ឃឹមយ៉ាងមុតមាំថា​ យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ​ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត​ ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរ​ដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិ។
សូមបញ្ជាក់ថា ក្រុមបេសកកម្មអន្តរជាតិមកពីអង្គការ UNESCO និងក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាសាទ និង​រមណីយដ្ឋាន (ICOMOS) បានរកឃើញថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ធ្វើឱ្យខូចខាត​តំបន់ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរចំនួន ​៥៦២កន្លែង បណ្តាលមកពីការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់របស់យោធាថៃពីលើអាកាសដោយយន្តហោះ F-16។
ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយយូណេស្កូ នៅថ្ងៃទី០៧ កក្កដាឆ្នាំ២០០៨។ ក្រុមបេសកកម្មអន្តរជាតិខាងលើ បានវាយតម្លៃថា ប្រាសាទព្រះវិហារស្ថិតក្រោមកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការប្រតិបត្តិការគាំទ្រដល់ការអភិរក្សជាបន្ទាន់៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា