Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៩ ខែ៩៖ ធ្វើដំណើរពីសៀមរាបទៅកាន់ហាណូយ តម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារអាមេរិកប៉ុណ្ណោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៩ ខែ៩៖ ធ្វើដំណើរពីសៀមរាបទៅកាន់ហាណូយ តម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារអាមេរិកប៉ុណ្ណោះ

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៩ ខែ៩៖ ធ្វើដំណើរពីសៀមរាបទៅកាន់ហាណូយ តម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារអាមេរិកប៉ុណ្ណោះ

ភ្នំពេញ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦ – Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យរៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរអាជីវកម្មរបស់ពួកនាពេលខាងមុខ ដោយផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្ងៃទី​​​ ៩ ខែ ៩ រយៈពេលបីថ្ងៃ ដោយផ្តល់ជូនតម្លៃសំបុត្រយន្តហោះថ្នាក់ Eco ចាប់ពីត្រឹមតែ 0 ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) និងបញ្ចុះតម្លៃ 22% លើតម្លៃសំបុត្រមូលដ្ឋាន Deluxe។

ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ៨ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ 2026 (UTC+7) អ្នកដំណើរអាចកក់សំបុត្របានតាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ Vietjet ដើម្បីរីករាយជាមួយតម្លៃសំបុត្រ Eco តម្លៃចាប់ពី 0 ដុល្លារអាមេរិក នៅទូទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិរបស់វៀតណាម រួមទាំងផ្លូវហោះហើរដ៏ពេញនិយមពីសៀមរាប-ហាណូយ។ លើសពីនេះ ជើងហោះហើរអន្តរជាតិក៏ផ្តល់ជូនការបញ្ចុះតម្លៃ 22% លើតម្លៃសំបុត្រមូលដ្ឋាន Deluxe ដោយប្រើលេខកូដប្រូម៉ូសិន SALE99។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ ផ្តល់ឱ្យអ្នកដំណើរពីប្រទេសកម្ពុជានូវឱកាសកាន់តែច្រើនក្នុងការធ្វើដំណើរកម្សាន្តឬធុរកិច្ចនៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរជាច្រើនទៀតនៅទូទាំងអាស៊ី និងអឺរ៉ុប។ ការផ្តល់ជូននេះមានសុពលភាពសម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៧ រយៈពេលហោះហើរប្រែប្រួលទៅតាមផ្លូវហោះហើរ និងកាលបរិច្ឆេទហាមឃាត់ត្រូវបានអនុវត្ត។

ក្រុមហ៊ុន Vietjet កំពុងបន្តពង្រីកជើងហោះហើរនៅលើបណ្តាញផ្លូវហោះហើរអន្តរជាតិដែលកំពុងពង្រីករបស់ខ្លួន ដែលភ្ជាប់ប្រទេសវៀតណាម ទៅកាន់គោលដៅជាច្រើនទៀតនៅជុំវិញពិភពលោក។ នៅខែតុលានេះ ក្រុមហ៊ុនVietjet នឹងដាក់ឱ្យដំណើរការសេវាកម្មហោះហើរថ្មីៗពីទីក្រុងហាណូយទៅកាន់ទីក្រុងអាល់ម៉ាទី និងទីក្រុងប្រាក ដោយពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតទៅកាន់អាស៊ីកណ្តាល និងអឺរ៉ុប។ ផ្លូវហោះហើរថ្មីៗជាច្រើនទៀត ក៏នឹងបន្តដាក់ឱ្យដំណើរការនៅពេលក្រោយនៃឆ្នាំនេះ ដោយភ្ជាប់ទីក្រុងហាណូយជាមួយទីក្រុងតៃណាននិងទីក្រុងសេប៊ូ ទីក្រុងហូជីមិញជាមួយទីក្រុងសេប៊ូ ក្លាក និងទីក្រុងឈៀងម៉ៃ ទីក្រុងញ៉ាត្រាងជាមួយប្រទេសសិង្ហបុរី និងទីក្រុងដាណាំងជាមួយទីក្រុងអូសាកា (កានសៃ)។ ក្រុមហ៊ុន Vietjet ក៏នឹងដាក់ឱ្យដំណើរការសេវាកម្មថ្មីមួយរវាងទីក្រុងហូជីមិញ និងទីក្រុងស៊ីដនី ដែលបម្រើតាមរយៈអាកាសយានដ្ឋានអន្តរជាតិស៊ីដនីខាងលិចថ្មីនៅក្នុងខែមករា ឆ្នាំ២០២៧។

សម្រាប់អ្នកធ្វើដំណើរ ការធ្វើដំណើរកម្សាន្តនានា គឺកាន់គួរឱ្យរំភើបរីករាយជាមួយជម្រើសគោលដៅធ្វើដំណើរជាច្រើន។ កងនាវាអាកាសចរទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ ក្រុមការងារកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងបម្រើការដោយយកចិត្តទុកដាក់ខ្ពស់ និងជម្រើសអាហារក្តៅៗដែលរៀបចំថ្មីៗរបស់ Vietjet ផ្តល់ជូនអ្នកដំណើរនូវរសជាតិម្ហូបអាហារវៀតណាមដ៏ពេញនិយម ដូចជា៖ ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកក ម្ហូបអន្តរជាតិល្បីៗ ខណៈពេលដែលបានទស្សនាកម្មវិធីវប្បធម៌ និងជម្រើសការកម្សាន្តជាច្រើននៅពេលធ្វើដំណើរកម្ពស់ ១០,០០០ ម៉ែត្រពីលើដី។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ media@qed.agency

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ kieuduong@vietjetair.com

លេខទំនាក់ទំនង៖ +84 932 775 066

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា